Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិសេស​មែន​! នំ​ពងមាន់ អា​ម៉ា (Ah Mah) ដ៏​ឈ្ងុយឆ្ងាញ់​របស់​សិង្ហ​បុរី នឹង​បើក​សម្ពោធ នៅ​កម្ពុជា​ក្នុង​ថ្ងៃ​អាទិត្យ​នេះហើយ​

ភ្នំពេញ​៖ កុំ​ភ្លេច ចូលរួម​ជាមួយ​ក្រុម​រាំ OMG ក្នុង​កម្ម​ពិធី​សម្ពោធ​ហាង​នំ​ពងមាន់ អា​ម៉ា (Ah Mah) នៅ​ថ្ងៃ​អាទិត្យ​សប្តាហ៍​នេះ​។ មក​ដល់​ហើយ ហាង​នំ​ពងមាន់​ដែល​លក់ដាច់​ជាង​គេ​នៅ​ប្រទេស​សឹង្ហ​បុរី​ដែល​មានឈ្មោះ​ថា នំ​ពងមាន់ អា​ម៉ា​(Ah Mah) ដែល​មានឈ្មោះ​ជា​ភាសា​ខ្មែរ ថា លោកយាយ បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ ដើម្បី​ផ្តល់ជូន​នូវ​នំ​ពងមាន់​ដែលមាន គុណភាព​ល្អ រសជាតិ​ឈ្ងុយឆ្ងាញ់ និង​សាច់​នំ​ទន់ល្មើយ​ដល់​ប្រជាជន​កម្ពុជា​។​

 

ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ហាង​នំ​ពងមាន់​អា​ម៉ា ដែល​មាន​អាសយដ្ឋាន​ផ្ទះ​លេខ​៥១ ផ្លូវ​លេខ​២១៤ (​ផ្លូវ​សម្តេច​ប៉ាន​) សង្កាត់​បឹងរាំង ខណ្ឌដូនពេញ លោក​Ryan Tan ជា​ជនជាតិ​សិង្ហ​បុរី ដែល​ជា​ថៅកែ​ហាង​នំ បាន​នាំ​យកនំ​ពង​មាន់ ម៉ាក អា​ម៉ា​(Ah Mah) ពី​សិង្ហ​បុរី និង​ម៉ាឡេស៊ី មក​ចូល​ទឹកដី​កម្ពុជា​ជា​លើកដំបូង​។ លោក​បាន​និយាយថា​​ដើម្បី​​​​ឆ្លើយ​​តប​ទៅ​នឹង​រសជាតិ និង​ភាព​ពេញ​និយម​របស់​នំ​ពងមាន់​នេះ ហាង​នំ​ពងមាន់​អា​ម៉ា នឹង​ផ្តល់ជូនប្រ​ម៉ូ​សិន​ពិសេសៗ សម្រាប់​អតិថិជន​ទាំងអស់ ក្នុង​ថ្ងៃ​បើកសម្ពោធ​ហាង​ជា​ផ្លូវ​ការ នៅ​ថ្ងៃ​អាទិត្យ ទី ២០ ខែ​ឧសភា ឆ្នាំ​២០១៨ ខាងមុខនេះ ជាមួយនឹង ប្រ​ម៉ូ​សិន​ពិសេស​ទិញ​១​ថែម​១​សម្រាប់​នំ​ពងមាន់​អា​ម៉ា គ្រប់​រសជាតិ​។​

​លោក​Ryan Tan បាន​ថ្លែងបន្តថា មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្នុង​កម្ម​ពិធី​ពិសេស​នេះ​នឹង​មាន​វត្តមាន​របស់​ក្រុម​រាំ​ស្រី​ស្អាត OMG រួម​ជាមួយ​មនុស្ស​ពិសេស​របស់​ពួគគាត់​ផងដែរ​។ ចង់ដឹងថា​តើ នរណា​ជា​មនុស្ស​ពិសេស​របស់​គាត់ ហើយ​គាត់​នឹង​និយាយ​អ្វីខ្លះ សូម​ចូលរួម​កម្ម​ពិធី​សម្ពោធ​ហាង​នំ អា​ម៉ា (Ah Mah) ទាំងអស់គ្នា នា​ថ្ងៃ​អាទិត្យ ទី​២០ ខែ​ឧសភា​ខាងមុខ​នេះ​។ ប្រញាប់​ឡើង កុំ​ឲ្យ​ឱកាស​ពិសេស​នេះ រំលង​ផុត​ឲ្យសោះ​។ នំ​ពងមាន់​អា​ម៉ា​(Ah Mah) ទន់ ឈ្ងុយឆ្ងាញ់ ប្រៀប​ដូច​ជា​ការឱ្យ​ថ្នាក់ថ្នម​របស់​លោកយាយ​។​

​លោក​បាន​រំលឹក​ពី​ប្រវត្តិ​ហាង​នំ​ពង​មាន់ អា​ម៉ា ដែល​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ ប្រចាំ​ប្រទេស​សិង្ហ​បុរី និង​ម៉ាឡេស៊ី ដែល​ដើមកំណើត​ចេញពី​ប្រទេស​តៃវ៉ាន់ ហើយ​មាន​មេ​ចុងភៅ​ម្នាក់ បាន​ទៅ​រៀន​ធ្វើ​នំ​នេះ​ពី​ប្រទេស​តៃវ៉ាន់ ក្នុង​រយៈពេល​ជាង​១​ឆ្នាំ ហើយ​បាន​វិលត្រឡប់​មក​ប្រទេស​ម៉ាឡេស៊ី​វិញ ក៏​បាន​បង្កើត​ជា​នំ​ពង​មាន់ អា​ម៉ា​នេះ​តែម្តង ។ ហាង​នំ​ពង​មាន់ ដែល​មានឈ្មោះ​ថា​អា​ម៉ា បាន​ចាប់ផ្តើម​បង្កើតឡើង​កាលពី​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៧​នៅក្នុង​ប្រទេស​ម៉ា​ឡ​ស៊ី​ដែល​បាន​ពង្រីក​សាខា​ចំនួន​២០​កន្លែង រួច​បន្ត​មក​បើក​សាខា​ដំបូង​នៅ​ប្រទេស​សិង្ហ​បុរី​កាលពី​ថ្ងៃ​១៤ ខែកក្កដា ឆ្នាំ​២០១៧ និង​បាន​ពង្រីក​ដល់​ទៅ​១៤​សាខា​ដែល​រក្សា​នៅក្នុង​ស្តង់ដារ និង​ភាព​ពេញនិយម​សម្រាប់​ប្រជាជន​ក្នុងស្រុក​។ នៅ​ពី​មាន​នៅ​ប្រទេស​ទាំង​ពីរ​នោះ ក៏​មាន​ហាង​នៅ​ប្រទេស​ចិន និង​ទីក្រុង​សៀង​ហៃ ប្រទេស​ថៃ​ផងដែរ ហើយ​ចុងក្រោយ​នៅ​កម្ពុជា ។​

​លោក​បញ្ជាក់​យ៉ាង​ខ្លី​អំពី​រសជាតិ​ថា “​ដូច​ដែល​សរសេរ​នៅក្នុង​ប្រអប់​នំ​នេះ​ស្រាប់​ហើយ នំ​នេះ​មាន​រសជាតិ និង​ទន់ភ្លន់​ដូចជា​អា​ម៉ា ។ អា​ម៉ា មានន័យ​ជា​ភាសា​ចិន​ថា គឺ​លោកយាយ គឺជា​សេចក្តីស្រឡាញ់​របស់​អា​ម៉ា​អីចឹង​។ កាលពី​ជំនាន់​មុន លោកយាយ​របស់​យើង​បាន​ធ្វើ​នំ​ហើយ​ដាក់​ក្នុង​ប្រអប់​មក​ឲ្យ​យើង ដើម្បី​ញ៉ាំ​យ៉ាង​មាន​រសជាតិ​ឆ្ងាញ់​”​។ លោក​បាន​បន្តថា មូលហេតុ​ដែល​នាំ​យកនំ​អា​ម៉ា​ចូល​មក​ស្រុក​ខ្មែរ ព្រោះតែ​នំ​នេះ​មាន​រសជាតិ​ឈ្ងុញឆ្ងាញ់ មាន​គុណភាព​ខ្ពស់ និង​ទទួលបាន​នូវ​ក្តីស្រឡាញ់​ពី​លោកយាយ​អីចឹង​ដែរ​។​
​លោក​បន្តថា នំ​ពងមាន់​អា​ម៉ា​ដែល​មាន​រសជាតិ​ទន់​ឈ្ងុយឆ្ងាញ់​នេះ បាន​នាំយក​នូវ​រសជាតិ​ដើម​ពី​ប្រទេស​តៃវ៉ាន់ និង​បាន​ទាក់ទាញ​យក​រសជាតិ​ដ៏​ពេញនិយម​សម្រាប់​ប្រជាជន​សិង្ហ​បុរី​។ ហាង​នំ​ពងមាន់​អា​ម៉ា អាច​លក់​នំ​បាន​ប្រមាណ ៦០ ០០០ (៦​ម៉ឺន​)​ប្រអប់​ក្នុង​រយៈពេល​៣​ខែ នៅក្នុង​ប្រទេស​ម៉ាឡេស៊ី និង​នំ​ចំនួន ១០០.០០០ (១​សែន​)​ប្រអប់​ក្នុង​រយៈពេល​៨​ខែ​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​។ ហាង​នំ​ពង​មាន់​ដែល​មាន​រសជាតិ​ខុសៗ​គ្នា​ដូច​ជា​រសជាតិ​ដើម រសជាតិ​ឈីស និង​រសជាតិ​សូកូឡា មាន​លក់​គ្រប់​សាខា​ដែលមាន​២០ កន្លែង​នៅ​ប្រទេស​ម៉ាឡេស៊ី និង ចំនួន​១៤​សាខា​នៅ​ក្នុង​ប្រទេស​សឹង្ហ​បុរី​។​

​ជាមួយគ្នា​នោះ​ដែរ លោក​Andrew Tay ជា​មេ​ចុងភៅ ដែល​មាន​បទពិសោធន៍​ធ្វើ​នំ​ជិត​២០​ឆ្នាំ បាន​ថ្លែងថា នំ​ពងមាន់​អា​ម៉ា​(Ah Mah) មាន​បួន​រសជាតិ​គឺ នំ​ពងមាន់​រសជាតិ​ដើម រសជាតិ​ឈីស រសជាតិ​ស្លឹក​តយ និង​រសជាតិ សូកូឡា ដែល​មាន​តម្លៃ​ចាប់ពី ៦,៩០​ដុល្លារ ដល់ ៩,៩០​ដុល្លារ​។ ហាង​នំ​ពងមាន់​ដែល​ចម្អិន​ភ្លាមៗ​ក្នុង​រយៈពេល​៧០​នា​ទីនេះ មាន​ការគាំទ្រ​ជា​ច្រើន​ពី​ប្រជាជន​ក្នុងស្រុក និង​ល្បីរ​ន្ធឺ​នៅ​ក្រៅប្រទេស​ដ៏​ទៃ​ទៀត​ដូចជា​ប្រទេស​ចិន ប្រទេស​ថៃ និង​ប្រទេស​អូស្ត្រាលី ។ នំ​ពងមាន់​ដែល​មាន​រសជាតិ​ខុសៗ​គ្នា​ដូច​ជា​រសជាតិ​ដើម រសជាតិ​ឈីស និង​រសជាតិ​សូកូឡា ។ នំ​នេះ​មិន​មាន​ដាក់បញ្ចូល​សារធាតុ​ទុកឲ្យ​បាន​យូរ​ទេ និង​មិន​សម្រាប់​ទុក​ក្នុង​ទូ​ក្លាស្សេ​ដើម្បី​លក់​ថ្ងៃ​ក្រោយ​នោះ​ទេ គឺ​ផលិត​មួយថ្ងៃ សម្រាប់​លក់​ក្នុង​មួយថ្ងៃ នៅក្តៅៗ​ហ៊ុយៗ​តែម្តង ដើម្បី​រក្សា​រសជាតិ​ដើម ជាពិសេស​វត្ថុ​ជាតិ​ដើម​សម្រាប់ធ្វើ​នំ​នេះ​សុទ្ធ​របស់​ធម្មជាតិ​សុទ្ធៗ ដូចជា ម្ស៉ៅ ពង​មាន់ ទឹកដោះគោ សុទ្ធតែ​ជា​អាហារ​បំប៉ន​សម្រាប់​សុខភាព​របស់​យើង​ទូទៅ ជា​ពិសេស​អ្នក​កើត​ជំងឺ​ទឹកនោម ក៏​អាច​ពិសារ​បាន​ផង​ដែរ​។ នំ​នេះ​មាន​រសជាតិ ទៅតាម​ការពេញនិយម​នៃ​ប្រទេស​នីមួយៗ ចំណែក​នៅ​ប្រទេស​កម្ពុជា មាន​រសជាតិ​ផ្អែម និង​នៅ​ប្រទេស​ម៉ាឡេស៊ី និង​សិង្ហ​បុរី មាន​រសជាតិ​សាប ជាពិសេស​ដើម្បី​សម្គាល់​ម៉ាក​នំ​នេះ ក៏​មាន​បោះត្រា អា​ម៉ា ពីលើ​នំ​ផងដែរ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

 

×