ក្មេងប្រុសម្នាក់ទំនងងងុយដេកខ្លាំងហើយ ដល់ថ្នាក់សូម្បីតែស្បែកជើងក៏គិតថាជាទូរស័ព្ទដែរ។
បើតាមវីដេអូ ពេលគាត់កំពុងដេក មានបុរសម្នាក់បានយកស្បែកជើង បន្លំធ្វើជាទូរស័ព្ទមកដាក់ ក្បែរត្រចៀករបស់គាត់ ហើយទំនងប្រាប់ថា មានអ្នកចង់និយាយជាមួយ ហើយក្មេងប្រុសនោះដែលមើលទៅងងុយដេកខ្លាំង បានជឿស្លុងតែម្តង ដោយបានយកស្បែក ជើងដាក់ក្បែរត្រចៀក រួចនិយាយថា អាឡូ អាឡូ ជាច្រើនដង។
អ្វីដែលកាន់តែអស់សំណើចទៀតនោះគឺថា នៅពេលនិយាយ អាឡូ អាឡូ ជាច្រើនដងហើយ មិនមានលឺសូរសម្លេងតបវិញ គាត់នៅស្ងៀមមួយសន្ទុះរួច យកទូរស័ព្ទមកមើល តែនៅតែមិនទាន់ដឹងថាវាជាស្បែកជើង រួចយកដាក់ក្បែរត្រចៀកវិញ ចុងក្រោយទើបដឹង រួចបោះវាចោល។
ចង់ដឹងវីដេអូនេះគួរឲ្យចង់សើចយ៉ាងណា តោះចុចមើលខាងក្រោមនេះ៕ សុភ័ក្ត្រ