អគារកប់ពពក ដែលមានដើមឈើចំនួន ១.១១០ដើម និងរុក្ខជាតិចំនួន ២.៥០០គុម្ព នឹងលេចរូបរាងនៅក្នុងទីក្រុង Nangjing ប្រទេសចិន ខណៈដែលគំរោងនេះនឹងត្រូវបញ្ចប់ក្នុងឆ្នាំ ២០១៨នេះ។នេះបើតាមការចុះផ្សាយរបស់ My Modern Met។
អាគារព្រៃនេះជាអ្នកចេញម៉ូតដោយវិស្វករអ៊ីតាលីឈ្មោះ Stefano Boeri ហើយនៅពេលបញ្ចប់ការសាងសង វានឹងក្លាយជាអាគារព្រៃដំបូងគេបំផុតនៅក្នុងតំបន់អាស៊ី។
អាគារ Nanjing Towers នឹងមានកំពស់ ១៩៩ម៉ែត្រ និងអាគារមួយទៀតកំពស់ជិត ១០៨ម៉ែត្រ។ ពូជដើមឈើចំនួន ២៣ប្រភេទ គេនឹងយកដើមនៅលើអាគារនោះ។
បើតាមការបញ្ជាក់ពីក្រុមហ៊ុនបានឲ្យដឹងថា ព្រៃនៅលើអាគារនឹងអាចផលិតអ៊ុកស៊ីសែនចំនួនជិត ៦០គីឡូក្រាមជារៀងរាល់ថ្ងៃ ខណៈដែលវាជួយស្រូបយកឧស្ម័នឌីអ៊ុកស៊ីតផងដែរ៕ សុភ័ក្ត្រ