តាម Sputnik យន្តហោះដឹកអ្នកកាសែតបរទេសដើម្បីទៅចូលរួម “ព្រឹត្តិការណ៍ Punggey-ri” បានចេញដំណើរនៅវេលាម៉ោង ៩និង៤០នាទីព្រឹក (ម៉ោងនៅតំបន់) ពីក្រុងប៉េកាំងប្រទេសចិន ហើយចុះសំចតនៅអាកាសយានដ្ឋាន Kalma ជិតទីក្រុង Wonsan កូរ៉េខាងជើង ។
លោក Kim រួមជាមួយលោក Moon និងជំទាវទាំងពីរក្នុងសន្និសីទកំពូលអន្តរកូរ៉េ។
Sputnik ដដែលឲ្យដឹងថា ពុំមានតំណាងណាម្នាក់នៃប្រព័ន្ធអ្នកសារព័ត៌មានកូរ៉េខាងត្បូងស្ថិតនៅលើជើងហោះហើរនេះទេ ។ ព្រឹត្តិការណ៍នៃការបំផ្លាញចោលទីលានសាកល្បងនុយក្លេអ៊ែរ មានគម្រោងអញ្ជើញអ្នកកាសែតមកពីរុស្ស៊ី អាមេរិក អង់គ្លេស ចិន និងកូរ៉េខាងត្បូង ។
តាមគណៈកម្មការររៀបចំព្រឹត្តិការណ៍នេះ នោះពួកអ្នកកាសែតនឹងទៅដល់វាលសាកល្បងនុយក្លេអ៊ែរនេះនៅថ្ងៃទី ២៣ ខែឧសភា ប្រសិនបើអាកាសធាតុអំណោយផលនោះ ។
តាមកាសែតកូរ៉េខាងត្បូង Yonhap News កូរ៉េខាងជើង មិនយល់ព្រមជាមួយបញ្ជីអ្នកកាសែត ដែលត្រូវបានភាគីកូរ៉េខាងត្បូងបញ្ជូនឲ្យ ។ ក្រសួងឯកភាពកូរ៉េខាងត្បូងឲ្យដឹងថា គេបានសាកល្បងបញ្ជូនបញ្ជីរាយនាមនេះជាថ្មីម្តងទៀតតាមបណ្តាញទាក់ទងមានស្រាប់រវាងភាគីទាំងពីរ ប៉ុន្តែពុំត្រូវបានកូរ៉េខាងជើងឆ្លើយតបទេ ។
គួររំលឹកថា នៅអំឡុងដើមខែឧសភា កន្លងមកនាអង្គប្រជុំរបស់គណៈកម្មការមជ្ឈិមបក្សពលករកូរ៉េ កូរ៉េខាងជើងបានសម្រេចផ្អាករាល់ទីលានសាកល្បងកាំជ្រួចអន្តរទ្វីប ព្រមទាំងបិទទ្វារទីលានសាកល្បងនុយក្លេអ៊ែរនៅភាគខាងជើងប្រទេសនេះ ។
មុននោះដែរ ក្រុងព្យុងយ៉ាងនៅបានប្រកាសថា នឹងលើកលែងទិដ្ឋាការដល់ប្រតិភូអ្នកកាសែតកូរ៉េខាងត្បូង ទៅកាន់ Wonsan ។ ប៉ុន្តែក្រោយពេលក្រុងព្យុងយ៉ាងធ្វើការប្រឆាំងយ៉ាងស្រួចស្រាវ និងសមយុទ្ធយោធារវាងអាមេរិក-កូរ៉េខាងត្បូង ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៤-២២ ខែឧសភា នោះកូរ៉េខាងជើងបានលុបចោលភ្លាមនូវកិច្ចចរចាជាន់ខ្ពស់នៅថ្ងៃទី ១៦ ខែឧសភា ហើយភាពតានតឹងបានវិលត្រឡប់មកសាជាថ្មីមកកាន់ឧបទ្វីបនេះ ៕ សូយន