Friday, September 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឪពុកម្តាយ​ណា​មិន​ស្រណោះ​! ខណៈ​កូនស្រី​តូច​ដ៏​គួរ​ឲ្យ​ស្រលាញ់ ត្រូវ​ពស់វែក​ចឹក​ស្លាប់​ទាំង​ទឹកមុខ​ស្រស់បស់​គួរ​ឲ្យ​ស​ង្វែ​ក​បែបនេះ (​មាន​វីដេអូ​)

​ក្មេងស្រី​ដែល​ទើបតែ​ចេះ​និយាយស្តី​គួរ​ឲ្យ​ស្រលាញ់​ម្នាក់ ត្រូវបាន​សត្វ​ពស់វែក​ចឹក​រហូត​ស្លាប់​គួរ​ឲ្យ​ស​ង្វែ​ក​ពេក​ក្រៃ ធ្វើ​ឲ្យ​ឪពុកម្តាយ​របស់​នាង​យំសោក​បោក​ខ្លួន​យ៉ាងខ្លាំង ព្រោះតែ​ពុំ​អស់​ចិត្តនឹង​កូនស្រី​លាចាក​លោក​យ៉ាង​វ័យ​ខ្ចី និង​ទាំង​ទឹកមុខ​ស្រស់បស់​បែបនេះ ។​

​ប្រភព​វីដេអូ​ចែករំលែក ពុំបាន​បញ្ជាក់ថា ហេតុការណ៍​ដ៏​សង្វេក​នេះ​កើត​នៅក្នុង​ស្រុកភូមិ​ណា និង​ក្មេងស្រី​រងគ្រោះ​ត្រូវ​ពស់​ចឹក​ស្លាប់​ក្នុង​វិធី​ណា​នោះទេ ។ ប៉ុន្តែ សត្វ​ពស់​ដែល​បាន​ចឹក​នោះ ត្រូវបាន​រកឃើញ និង​វាយ​សម្លាប់ចោល​ផងដែរ ដែល​វា​ត្រូវ​បានដឹងថា​ជា​ប្រភេទ​ពស់វែក​​ដំបូក ។​

​ទន្ទឹម​នោះ​ផងដែរ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ក៏បាន​ស្តីបន្ទោស​ទៅដល់​ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ​ផងដែរ​ថា ទុក​កូន​ឲ្យ​គ្រូខ្មែរ​មើល​ទាល់តែ​ហួសពេល មិន​នាំយក​នាង​ទៅកាន់​មន្ទីរពេទ្យ​ទេ ។ ខណៈ​អ្នកខ្លះ​ទៀតថា​៖ «​ស្នាម​ដូច​ឱ្យ​គ្រូ​ស្ដោះផ្លុំ​ចឹ​ង​!!! ​សម័យនេះ​បើ​វា​ខាំ​ឬ​ចឹក​ត្រូវ​យកទៅ​ពេទ្យ​សម័យ​ទំនើប​គេ​ចាក់​ថ្នាំ​បណ្ដេញ​ពឹ​ស​ឃាត់​ពឹ​ស​កាត់បន្ថយ​ការឈឺ​ចាប់បាន ខ្ញុំ​ធ្លាប់​ពស់​ខាំ​ដែរ​កុំ​តែ​ទៅ​ពេទ្យ​សម័យ​ទំនើប​ទាន់​ច្បាស់​ជា​រលួយ​សាច់​អស់​បើ​នៅ​ស្ដោះផ្លុំ​!!» ។ អ្នក​ដទៃទៀត​ក៏បាន​ណែនាំ​ថា​៖ «​ថ្ងៃក្រោយ​បើ​មាន​អ្នក​ពោះ​ចឹក​ទៀត យក​ម្ទេស​អាច់​សត្វ និង​ថ្នាំខ្លាំង បុក​ពូត​យក​ទឹក​វា​ផឹក​កាក​ថ្នាំ​បិត​មុខរបួស​» ៕ ចន្ទី​

 

ប្រភព៖ ហ្វេសប៊ុក

spot_img
×