ចូឡាណាំដូ-កូរ៉េខាងត្បូង ៖ រដ្ឋបាលខេត្តនិងមន្ទិរ្សិកម្មខេត្តបន្ទាយមានជ័យទទួលសន្យាពីមជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មកូរ៉េខេត្តចូឡាណាំដូសម្រាប់ជំនួយបច្ចេកទេស និងការផ្លាស់ប្តូរបទពិសោធន៍សម្រាប់បង្កើនកំណើនផលិតកម្មនិងគុណភាព។
លោកបណ្ឌិត គីម សុងអ៊ីល អគ្គនាយកមជ្ឈមណ្ឌលសេវាកម្មស្រាវជ្រាវនិងផ្ឋព្វផ្សាយកសិកម្មខេត្តចូឡាណាមដូ (JeollaNamdo Agriculture and Extension Service)ថ្លែងក្នុងឱកាសទទួលជំនួបពិភាក្សាការងារជាមួយប្រតិភូខេត្តបន្ទាយមានជ័យដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៤វិច្ឆិកាថា៖ “វាលើសពីការចុះអនុស្សារណ:ទៅទៀត លោកសូមសន្យាថានឹងពិនិត្យលទ្ធភាពផ្តល់ជំនួយបច្ចេកទេស ការផ្តល់បទពិសោធន៍និងអាចដល់ផ្នែកសម្ភារ:ជួយដល់អាជ្ញាធរនិងមន្ទិរកសិកម្មខេត្តបន្ទាយមានជ័យដើម្បីអោយពលរដ្ឋនិងខេត្តនោះមានសមត្ថភាពប្រសើរឡើង”។
លោកបណ្ឌិត គឺម សុងអ៊ីល ថ្លែងបន្តថា ៖ នៅទស្សវត្សរ៍ទី៦០ ប្រជាជនកូរ៉េខ្វះខាតយ៉ាងខ្លាំង។ រដូវរងាមកដល់ ពួកគេកាន់តែពិបាកដោយខ្វះម្ហូបអាហារហូប។ ប៉ុន្តែ បន្ទាបប់មករដ្ឋាភិបាលបានខិតខំយ៉ាងខ្លាំងខ្លួនឯងផងនិងបើកដៃទទួលនិងសុំជំនួយពីខាងក្រៅផង កូរ៉េសម្រចបាននូវការផលិតម្ហូបអាហារដែលតាមរយ:វិស័យកសិកម្មជាគ្រឹះ បានផលិតគ្រប់គ្រាន់តាមតម្រូវការ ហើយលក់ចេញទៀត។
នៅទសវត្សរ៍ឆ្នាំ១៩៨០ កូរ៉េសម្រេចជោកជ័យទាំងស្រុងលើប្រព័ន្ធផ្ទះប្លាស្ទិច(រោង)សម្រាប់ដាំដំណាំនិងប្រព័ន្ធទឹក ជី បច្ចេកទេស និងគ្រឿងយន្តទំនើបកម្មកសិកម្ម។ ជាពិសេសការផលិតធនធានមនុស្សក្នុងចំណោមយុវជន ដែលមានចំណេះជំនាញខ្ពស់និងការតាំងចិត្ត ហើយខិតខំខ្ពស់។ ដូច្នេះបានជាកូរ៉េមានផ្ទៃដីរួមតូចជាងកម្ពុជាជិត២ដង ហើយផ្ទាំដីកសិកម្មរឹតតែតូច តែមានផលិតផលកសិកម្មចម្រុះ ច្រើន បរិបូរណ៍ ហើយមានគុណភាព។ ដូច្នេះ លោកនិងមជ្ឈមណ្ឌលនិងលោកផ្ទាល់ ព្រមទាំងសហការី តាមរយ:លោក គឺម យុងអុក ប្រធានអ្គការហាឆានើខាំ កម្ពុជានិងសមាគមចលនាថ្មីនឹងពិនិត្យលទ្ធភាពជួយដល់ខេត្តបន្ទាយ។
លោក អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យនិយាយថា: ខេត្តនេះមានផ្ទៃដីកសិកម្មដល់ទៅ២៣ម៉ឺនហិចតា ប៉ុន្តែខេត្តមិនទាន់សម្រេចបានផលិតផលច្រើន ប្រកបដោយគុណភាពនៅឡើយ។ នោះមកពីខ្វះទុន ខ្វះធនធានមនុស្សនិងបច្ចេកទេសទំនើប។ ដូច្នេះ ក្នុងនាមរដ្ឋបាលខេត្តនិងលោកផ្ទាល់ សូមស្វាគមន៍និងអរគុណដល់មជ្ឈមណ្ឌលស្រាវជ្រាវនិងផ្ស៊ីព្វផ្សាយកសិកម្មខេត្តចូឡាណាំដូដែលសន្យាជួយដូចអះអាងខាងលើ។
លោក អ៊ុំ រាត្រី ក៏សង្ឃឹមថា អ្នកវិនិយោគកូរ៉េផ្នែកកសិកម្មនឹងទីពិនិត្យលទ្ធភាពរកស៊ីនៅខេត្តបន្ទាយមានជ័យ ក៏ដូចជានៅកម្ពុជា។
លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទិរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យដែលស្ថិតក្នុងប្រតិភូបាននិយាយថា ៖ ក្នុងគម្រោងនៃចលនាភូមិថ្មី សង្ឃឹមថា ភាគីកូរ៉េនឹងផ្តល់ជំនួយបចហចេកទេសសម្រាប់អភិវឌ្ឍន៍កសិកម្មនៅខេត្តនេះ។ តមកគណ:ប្រតិភូបានត្រូវជូនដំណើរដោយប្រធានក្រុមការងារអញ្ជើញនៃគណ:ប្រតិភូបានទស្សនាផលិតផលក្នុងពិពរណ៍កសិកម្មអន្តរជាតិខេត្តចូឡាណាំដូ។
លោក ចយ ចាងស៊ីក ប្រធានក្រុមបដិសណ្ឋារកិច្ចនៃការតាំងពិព័រណ៍កសិកម្មអន្តរជាតិ-ចូឡាណាំដូ ( Internatioal Agriculture Exibition :IAE) បានជូននិងណែនាំភ្ញៀវជាប្រតិភូយើង ហើយនិយាយថា ផលិតផលគ្រប់សព្វខាងវិស័យកសិកម្មរាប់ពាន់មុខក្នុងប្រទេសកូរ៉េភាគច្រើននិងមកពីរាប់សិបប្រទេសត្រូវបានតាំងបង្ហាញនិងលក់ជូនភ្ញៀវ៕ ដោយ ៖ បន្ទាយ