ភ្នំពេញ៖ ជនផ្ទុះអាវុធបាញ់បោះសេរី ក្បែរស្ថានទូតរុស្ស៊ី នៅសង្កាត់ទន្លេបាសាក់ បង្កការភ្ញាក់ផ្អើលអស់សមត្ថកិច្ច ហើយបានគេចខ្លួន បានចូលខ្លួនសារភាពហើយ បានបទបញ្ជារបស់លោក ម៉ៅ សុផាន់ មេអង្គភាព ង៧០។
ជនបាញ់បោះនោះ ឈ្មោះ ធុន រាជ នាយទាហានរងនៅ ង៧០ ដែលបានបាញ់បោះសេរី បានចូលសារភាព នៅបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ នៅយប់ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៨។
មានទាហាននៅអង្គភាព ង៧០ បាញ់បោះសេរីនៅសង្កាត់ទន្លេបាសាក់ ក្បែរស្ថានទូតរុស្ស៊ី កាលពីយប់ថ្ងៃទី២១ ខែ ឧសភា ឆ្នាំ ២០១៨ ហើយត្រូវបានមេបញ្ជាការអង្គភាព ង៧០ បានបញ្ជាឲ្យអង្គភា ស្រាវជ្រាវ និងបានឲ្យចូលខ្លួនសារភាព ចំពោះសមត្ថកិច្ចអាវុធហត្ថរាជធានី ដើម្បីចាត់ការតាមនីតិវិធី។
នៅពេលនេះឈ្មោះ ធុន រាជ កំពុងត្រូវបានសាកសួរ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបញ្ជូនទៅសាលាដំបូងចាត់ការតាមផ្លូវច្បាប់ ៕ ដោយ៖បញ្ញាស័ក្តិ