ភ្នំពេញ៖ ជនសង្ស័យជាឪពុកចិញ្ចឹម កំពុងធ្វើការឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ បន្ទាប់ពីចាប់រំលោភកូនស្រីបានសម្រេច ៤ លើក ។ ឪពុកចិញ្ចឹមរូបនោះ ត្រូវបាននគរបាល ចាប់ខ្លួនកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ នៅផ្ទះគ្មានលេខ ផ្លូវ១៥១ ភូមិធំជើង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញក្រោយពេលក្រុមគ្រួសារជនរងគ្រោះ ឃាត់ខ្លួនជនសង្ស័យប្រគល់ជូនសមត្ថកិច្ច និងបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់។
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់ បានឲ្យដឹងថា កម្លាំងប៉ុស្តិ៍បានទទួលជនសង្ស័យម្នាក់ពីក្រុមគ្រួសារជនរងគ្រោះ ក្នុងករណីរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ។ ជនសង្ស័យឈ្មោះ ហ៊ាន ហែ អាយុ៤៦ឆ្នាំមុខរបរនេសាទ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវ១៥១ ភូមិធំជើង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះ អាយុ១៣ឆ្នាំ មុខរបរនៅផ្ទះ ។ នៅមុនពេលកើតហេតុ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ម៉ោងប្រហែល ៣ ជនសង្ស័យ បានឲ្យជនរងគ្រោះ ទៅដេកចាំលបដាក់កំពឹស នៅក្នុងបឹងតាមោកជាមួយខ្លួន ហើយជនសង្ស័យ បានបើកកាណូតទៅកណ្តាលបឹង រួចក៏បានធ្វើសកម្មភាពរំលោភ ទៅលើជនរងគ្រោះបានសម្រេចចំនួន ៤ ដង។ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ ម៉ោងប្រហែល ១ ជនរងគ្រោះកំពុងដេកក្នុងផ្ទះម្នាក់ឯង ជនសង្ស័យឡើងទៅដល់ធ្វើសកម្មភាពរំលោភបានសម្រេចចំនួន ៥ ដង។
នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ ម៉ោងប្រហែល២ ជនសង្ស័យក៏បានហៅឲ្យជនរងគ្រោះទៅចាំសម្រាស់ត្រីក្នុងព្រែកក្បែរផ្ទះ ពេលទៅដល់កណ្តាលព្រែក ជនសង្ស័យក៏ធ្វើសកម្មភាពចាប់រំលោភទៅលើជនរងគ្រោះបានសម្រេចម្តងទៀត។ លុះដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ម៉ោងប្រហែល ២២ ជនរងគ្រោះកំពុងដេកក្នុងផ្ទះជាមួយម្តាយចិញ្ចឹម ស្រាប់តែជនសង្ស័យបានចូលមកចាប់រំលោភបានសម្រេច និងបានគំរាមមិនឲ្យជនសង្ស័យស្រែក លុះព្រឹកឡើងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ ជនរងគ្រោះក៏បាននិយាយរឿងដែលជាឪពុកចិញ្ចឹម បានចាប់រំលោភទាំង៤លើក ប្រាប់ទៅឈ្មោះ សៀន សុផល ជាម្តាយចិញ្ចឹម រហូតដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ២២ ក្រុមគ្រួសារជនរងគ្រោះក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រគល់ជូនសមត្ថកិច្ច និងបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់៕ ដោយ៖បញ្ញាស័ក្តិ