ស្ត្រីវ័យក្មេងកូនកាត់ថៃ-កាណាដាម្នាក់ ត្រូវបានរកឃើញផ្ទុកជាមួយថ្នាំញៀន Ketamine ចំនួនតិចតួច កាលពីព្រឹកមិញនេះ នៅពេលនាងត្រូវបានឆែកឆេរនៅប៉ុស្តិ៍ព្រំដែនកម្ពុជា-ថៃ ស្ថិតនៅផ្លូវដែលនាងវិលត្រលប់មកពីលេងល្បែងកាលពីយប់មិញ ។
នៅវេលាម៉ោង ៩ និង ៣០ នាទី ថ្ងៃនេះ ប៉ូលីសនៅក្នុងខេត្ត Srakaew បានចាប់ខ្លួនស្ត្រីឈ្មោះ Sharon “Rose” Lawman បន្ទាប់ពីរកឃើញក្នុងកាបូបរបស់នាងមានផ្ទុក Ketamine ០.១៧ ក្រាម ដែលត្រូវបានលក់ទុកក្នុងខោស្ទីបរបស់នាង, នេះបើយោងតាម Thairath ។
អ្វីដែលជំរុញឲ្យប៉ូលីសឆែកឆរនាង គឺនៅពេលដែលពួកគេបានគិតថា ភ្នែករបស់នាង «ហើម ហាក់ដូចជានាងកំពុងផឹកថ្នាំញៀន» ។ ហើយខណៈនាងមើលទៅពិតជាខ្សោយកម្លាំង ប៉ូលីសស្រីម្នាក់ដែលជាអ្នកគ្រប់គ្រងឆែកឆេរ ក៏បានរកឃើញថ្នាំញៀននៅនឹងជាប់នឹងខ្លួននាង ដែលបានសារភាពថា នាងទុកប្រើប្រាស់នៅពេលក្រោយ ។
នាង Lawman ដែលកាន់លិខិតឆ្លងដែនកាណាដា និងអត្តសញ្ញាណប័ណ្ណថៃ បានប្រាប់ប៉ូលីសថា នាងបានធ្វើដំណើរទៅកាស៊ីណូមួយនៅប៉ោយប៉ែត្រ ប្រទេសកម្ពុជា ហើយបានទិញ Ketamine ក្នុងតម្លៃ ១ពាន់បាត នៅខាងក្រៅកាស៊ីណូ ដើម្បីប្រើប្រាស់ជាមួយមិត្តភក្តិ ។
ជាអ្នកស្រុកម្នាក់នៅខេត្ត Chonburi នាង Lawman បាននិយាយថា នាងគឺជា «ស្រី PR» ធ្វើការនៅកន្លែងកម្សាន្តមួយ ដែលជាទីកន្លែងនាងនាងផឹកកំដរអតិថិន ។ (“ស្រី PR” គឺជាពាក្យថៃដែលគេប្រើសម្រាប់ក្រុមនារីក្នុងបារ) ។
ទោះយ៉ាងណា នាង Lawman បច្ចុប្បន្ន កំពុងស្ថិតក្នុងមន្ទីរឃុំឃាំងប៉ូលីស ហើយប៉ូលីសនិយាយថា នាងនឹងត្រូវបានបញ្ជូនឡើងតុលាការ ចាត់ការទៅតាមនីតិវិធី ៕ ចន្ទី