បន្ទាយមានជ័យ : មានឃាតកម្មមួយកើតឡើងភូមិជំទាវឃុំឬស្សូក្រោក កណ្តាលទីរួមស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ សិុន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរីអោយដឹងថ្ងៃទី២២៥ឧសភាថា:ជនរងគ្រោះឈ្មោះ សុខ កង ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិខាងលើ ។
ឃាតកម្មនេះអាចកើតឡើងនៅយប់ថ្ងៃទី២៤ឧសភា តែគេទើបប្រទះឃើញសពនៅព្រឹក ថ្ងៃទី២៥ឧសភា២០១៨ ។ យោងការពិនិត្យ ធ្វើកោសល្យវិច្ច័យឃើញថា នេះជាឃាតកម្ម។ជនរងគ្រោះត្រូវគេវាយទម្លាក់ទឹកស្រះ ។
នាយការិយាល័យកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យអោយដឹងថា: ជនរងគ្រោះត្រូវជនមិនស្គាល់មុខ បានវាយសំលាប់ទម្លាកទឹកស្រះ ។ កំលាំងជំនាញ បាននិងកំពុងបន្តស្រាវជ្រាវបន្ត៕ ដោយ : បន្ទាយ