ឪពុកម្តាយមួយចំនួន ចូលចិត្តឲ្យកូនតូចៗរបស់ខ្លួនពាក់គ្រឿងអលង្ការមានតម្លៃ ប៉ុន្តែពេលខ្លះការធ្វើបែបនេះមិនល្អសំរាប់កូនៗពួកគេទេ តែវាអាចនាំទុក្ខដល់ពួកគេទៅ បើមានបញ្ហា ដូចជាការឆក់ប្លន់ ឬចាប់ជំរិតជាដើម។
ក្នុងវិដេអូខាងក្រោមនេះ បង្ហាញពីការដោះយកខ្សែកពីកុមារីតូចម្នាក់ ដោយជនខិលខួច ព្យាយាមកន្ត្រាក់ តែមិនបានសម្រេច ក៏ដោះយកវិញបានដោយស្រួល។ នេះអាចជា រឿងសំណាងមួយដែរ ដែលបាត់បង់ តែខ្សែកមួយខ្សែ ដោយជននោះមិនមានបានចាប់ក្មេងយកទៅជាមួយ។
CEN សង្ឃឹមថា វីដេអូនេះអាចផ្តល់ជាមេរៀនសំរាប់ឪពុកម្តាយទូទៅ ដែលចូលចិត្តឲ្យកូនរបស់ពួកគេពាក់វត្ថុមានតម្លៃនៅនឹងខ្លួន។ គ្រឿងអលង្ការគ្រាន់តែអាចលម្អរូបរាងខាងក្រៅប៉ុណ្ណោះ ប៉ុន្តែការអប់រំក្មេងៗឲ្យមានអត្តចរឹតល្អ ទើបអាចលម្អជីវិតរបស់ពួកគេ
បាន រាងរហូត៕ សុភ័ក្ត្រ