Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជន​ជាតិ​ចិន​និយាយ​ថា ៖ មាន​តែ​លុយ​ទេ ទើប​ព្យាបាល​បាន​ជំងឺ “ព្រងើយ​កន្តើយ” ក្នុង​សង្គម​ចិន​បច្ចុប្បន្ន

គេ​ហ​ទំ​ព័រ Hebei Youth Daily ចុះ​ផ្សាយ​ព័ត៌​មាន​ថា មាន​បុរស​ត្រកូល Li ម្នាក់ នៅ​ក្រៅស្ថានីយ៍ស៊ីជីវឈៀង ខេត្តហឺប៉ី ប្រទេសចិន កំពុង​ប្រញាប់​ទិញ​​សំបុត្រ​រថភ្លើង​ទៅ​មើល​ម្តាយ​កំពុង​ឈឺ​នៅ​ឯ​ស្រុក ស្រាប់​តែ​ជំងឺ​បេះ​ដូង​រើ​ឡើង​វិញ ។

ពេលជំងឺនេះរើឡើងវិញភ្លាមនោះ Li ពុំអាចយកថ្នាំ ឬស្រែកហៅគេឲ្យជួយបាន ។ គាត់ដួលអង្គុយលើដី​ រួចក្អួតចេញឈាម ប៉ុន្តែ​ពុំ​មាន​នរណាចាប់អារម្មណ៍ដល់គាត់សោះឡើយ។

ព្រោះតែមិនដឹងធ្វើយ៉ាងណាដើម្បីប្រាប់ឲ្យគេដឹងថា ខ្លួនត្រូវការសង្គ្រោះបន្ទាន់នោះ Li ក៏​សម្រេច​ចិត្ត​ទាញ​យក​លុយ​បោះ​វា​មក​ខាង​ក្រៅ ។ ភ្នាក់​ងារ​ប៉ូលិស Lin Xiangshen ពេល​​នោះ​បាន​សំឡឹង​ឃើញ ហើយ​រត់មក​សួរ​នាំ​ជួយ​ដល់ Li ។

Li ក្អួត​ចេញ​ឈាម ហើយ​ដោយគ្មាននរណាជួយក៏យកលុយបោះចេញមកក្រៅ បំណងឲ្យគេចាប់អារម្មណ៍ជួយ ។

ប៉ូលិសត្រកូល Lin ឲ្យដឹងថា ដំបូងខ្ញុំស្មានថាគាត់ស្រវឹងស្រា ប៉ុន្តែក្រោយពេលចូលមកកៀក ទើបឃើញថា ស្ថាន​ភាព​របស់​គាត់​ធ្ងន់​ធ្ងរ​ណាស់ ។

ភ្នាក់ងារសុខាភិបាល បានមកដល់កន្លែងនេះ មិនយូរប៉ុន្មានក្រោយមក ជំងឺ Li ក៏បានធូរស្រាល ហើយ​សម្ពាធ​ឈាម​វិល​ត្រឡប់​មក​ជា​ធម្មតា ។

បច្ចុប្បន្ននេះពលរដ្ឋចិនជាច្រើនមានជំងឺព្រងើយកន្តើយមិនរវីរវល់នឹងនរណាក្រៅពីខ្លួនឯង ។ ភាគច្រើនក្នុងនោះច្រើននិយាយថា ៖ ជួយ​គេ​ពេល​ខ្លះ​នាំ​ទុក្ខ​ដល់​ខ្លួន ។

ប៉ុន្តែទាស់ត្រង់ថា ពេលឃើញលុយស្រាប់តែជំងឺព្រងើយកន្តើយក៏ជាបាត់ ៕ ចន្ទ្រា

×