ជ្រូកមួយក្បាលមានត្រចៀក ៣ ជើង ៨ ត្រូវបានគេដាក់ក្នុងក្រឡមួយ ត្រូវបានពលរដ្ឋភូមិនោះ ចាត់ទុកជាទេវតាសំណាង ព្រោះបានជួយអ្នកភូមិឲ្យត្រូវកន្ទុយលេខ ។ កាលពីថ្ងៃទី ២៧ ខែមេសា ជ្រូកមេមួយនៅកសិដ្ឋាននាខេត្ត Udon Thani បានកើតបានកូនជ្រូក ១៣ក្បាល ។ ក្នុងចំណោមនោះកូនជ្រូកទី ១៣ មានក្បាលដល់ទៅ ២ ត្រចៀក ៣ ជើង ៨ ហើយបានងាប់ក្រោយពេលកើតមកមិនបានប៉ុន្មានផង ។
ប្រជាពលរដ្ឋក្នុងភូមិនាំគ្នាមកសំពះបន់ស្រន់ចំពោះសាកសពកូនជ្រូកដាក់ក្នុងក្រឡ ។
យ៉ាងនេះក្តី ពលរដ្ឋក្នុងតំបន់ បែរជាជឿថា កូនជ្រូកនេះបាននាំសំណាងមកឲ្យពួកគេ ។ មនុស្សម្នាជាច្រើនបានសម្រុកមកកាន់កសិដ្ឋាននេះ ដើម្បីសំពះបន់ស្រន់នៅមុខខ្មោចកូនជ្រូក ដែលគេត្រាំទុកក្នុងក្រឡដើម្បី… ។
បណ្តាញសង្គមថៃបានបង្ហោះផ្សាយរូបភាពនេះ ឃើញថា មានទាំងចាស់ ទាំងក្មេង ទាំងស្រី ទាំងប្រុស សុទ្ធសឹងឱនសំពះនៅពីមុខត្រាំខ្មោចកូនជ្រូក ហើយសរសេរថា អ្នកទាំងនោះ កំពុងសុំលេខឆ្នោត ហើយសង្ឃឹមថា ពួកគេនឹងត្រូវ ។
កាសែត Bangkok Post បានដកស្រង់សម្តីរបស់ម្ចាស់កសិដ្ឋានឈ្មោះ Kanchana Supanich អាយុ ៤៦ ឆ្នាំ និយាយថា “នេះគឺជាកូនជ្រូកសំណាង។ ខ្ញុំពុំធ្លាប់ឃើញកូនជ្រូកណាបែបនេះទេ ។ វាជាជ្រូកឈ្មោល ហើយបានងាប់ភ្លាមក្រោយពេលកើត ។ ប្រជាជនក្នុងភូមិកំពុងបួងសួងសុំលេខឆ្នោតពីវា ។ ខ្ញុំជឿជាក់ថា វានឹងឲ្យសន្លឹកឆ្នោតដល់ពួកគេ” ។
ទោះបីយ៉ាងនេះក្តី រដ្ឋអំណាច Udon Thani ពុំឃើញមានអន្តរាគមន៍អ្វីដើម្បីបញ្ឈប់ជំនឿអរូបិយនេះឡើយ ៕ សូយន