នៅក្នុងកិច្ចសម្ភាសន៍មួយគេបានសួរលោក Bill Gates ថា តើការសម្រេចចិត្តឆ្លាតវៃបំផុតរបស់លោកគឺការបង្កើតបណ្តាផ្នែកទុន ឬបណ្តាការងារសប្បុរសធម៌ ?
ចម្លើយរបស់ Bill Gates គឺ ៖ ការសម្រេចចិត្តទាំងពីរដែលលោកលើកឡើងមកសួរនោះគឺខុសទាំងអស់ ព្រោះថាការសម្រេចចិត្តឆ្លាតវៃបំផុតគឺការរកឃើញមនុស្សស្រីដែលសមស្រប ដើម្បីរៀបការ ។
ស្ត្រីសម្រេចសុភមង្គល នៃជំនាន់មុន ភាពរីករាយនៃជំនាន់នេះ ហើយជាអនាគតនៃជំនាន់ក្រោយ ។
ប្រសិនបើឪពុកអ្នកមានការភ័ន្តច្រឡំក្នុងរឿងរើសប្រពន្ធនោះ ជីវិតកុមារភាពរបស់អ្នកពិតជាត្រូវរងទុក្ខវេទនាយ៉ាងវែងឆ្ងាយ ។
ប្រសិនបើអ្នកជ្រើសរើសប្រពន្ធច្រឡំ នោះជីវិតរបស់អ្នកនឹងត្រូវរស់នៅក្នុងទុកសោក ។
ប្រសិនបើកូនប្រុសរបស់អ្នកយកប្រពន្ធច្រឡំនោះ ជីវិតនៃវ័យជរារបស់អ្នកនឹងរស់នៅក្នុងក្តីវេទនា ។
ហេតុនេះ យកបានស្ត្រីម្នាក់រៀបការរៀបការនឹងស្ត្រីម្នាក់ដ៏ល្អរស់នៅក្នុងភាពរុងរឿង ៣ជំនាន់ឯណោះ។ ប្រទះនឹងស្ត្រីមិនល្អវិញគឺរលត់រលាយ ៦ជំនាន់ឯណោះ ។
បុរសដែលមានបញ្ញាញាណគឺទុកឲ្យនារីដែលរួមដំណើរក្នុងជីវិតរបស់ខ្លួន តែងត្រូវបានសិក្សាបំពាក់បំប៉នចំណេះដឹងជានិច្ច ។
រីឯស្ត្រីដែលមានបញ្ញាញាណគប្បីចាត់ទុកការរៀនសូត្រការរីកចម្រើន គឺជាវិញ្ញាសារសម្រាប់មួយជីវិតរបស់ខ្លួន!
ជម្រៅនៃចម្លើយរបស់ Bill Gates បានកា្លយជាមេរៀនជីវិតរបស់មនុស្សជាច្រើន ។ ព្រោះថា ការបង្កើតឡើងនូវផ្នែកទន់ ឬការងារសប្បុរសធម៌វាគ្រាន់តែជាផ្នែកមួយនៃដំណាក់កាលមួយក្នុងជីវិតប៉ុណ្ណោះ។
ប៉ុន្តែចម្លើយរបស់លោកគឺវាក្តោបយកពុំត្រឹមជីវិតមួយរបស់ខ្លួនប៉ុណ្ណោះទេ តែវាគឺជាជីវិតរបស់ខ្លួនលោក ភរិយាលោក កូនចៅលោក ឬអាចនិយាយថា ជាសង្គមមនុស្សលោក ៕ ចន្ទ្រា