Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចប់​ហើយ​មើល​ពួក​ប្រេត វះកាត់​បណ្តើរ​ច្រៀង​រាំ​បណ្តើរ ធ្វើឲ្យ​អ្នក​ជំងឺ​ស្លាប់​ខួរក្បាល ចុងក្រោយ​…​គុក​ (មានវីដេអូ)

​​វេជ្ជបណ្ឌិត​ប្រធាន​ក្រុម​វះកាត់​នេះ​នៅ​ត្រូវ​ប្រឈមមុខ​ជាមួយ​បណ្តឹង​របស់​អ្នកជំងឺ​ចាស់​មួយចំនួនទៀត ។​

Windell Davis Boutte ជា​វេជ្ជបណ្ឌិត​វះកាត់​កែ​សម្ផស្ស​ម្នាក់​នៅ Atlanta ពេលនេះ​កំពុង​ត្រូវ​ប្រឈមមុខ ពុំ​ត្រឹមតែ​បណ្តឹង​ជាច្រើន​នោះទេ ថែម​ទាំង​ព្រម​ទទួល​នូវ​ការ​ជេរប្រទេច​រិះគន់​យ៉ាងខ្លាំង​ពីសារ​ធា​រណៈ​មតិ ក្រោយពេល​ដែល​ខ្សែ​វីដេអូ ថត​បាន​រូបភាព “​សប្បាយៗ​” អម​ដោយ​សកម្មភាព​ច្រៀង​រាំ​នៅក្នុង​បន្ទប់វះកាត់​ខណៈពេលដែល​អ្នកជំងឺ​កំពុង​សន្លប់​នៅលើ​គ្រែ​អ្នកជំងឺ ។​

​វេជ្ជបណ្ឌិត Windell Davis Boutte

​វេជ្ជបណ្ឌិត Windell ជា​អ្នកបង្កឲ្យ​កើត​មាន​ការស្លាប់​ខួរក្បាល​ជារៀង​រហូត​របស់​អ្នកជំងឺ​ម្នាក់​ឈ្មោះ Icilma Cornelius កាលពី​ឆ្នាំ ២០១៦ ។​

​បុរស​ដែល​ជា​កូន​របស់​អ្នកស្រី Icilma ឈ្មោះ Ojay Liburd បាន​ប្រាប់​ស្ថានីយទូរទស្សន៍ WSB-TV Atlanta ថា ពុំ​បាន​អនុវត្ត​ឲ្យបាន​ត្រឹមត្រូ​វ​នូវ​បទដ្ឋាន​វះកាត់ ជា​ហេតុ​ធ្វើ​ឲ្យ​ម្តាយ​ខ្លួន​ធ្លាក់​ក្នុងស្ថានភាព​លែង​សង្គ្រោះបាន​តទៅទៀត ។​

​លោក​Ojay Liburd ជា​កូនប្រុស​របស់​អ្នកស្រី​Icilma Cornelius

​ជាក់ស្តែង​ក្នុង​អំឡុងពេល​វះកាត់​អ្នកស្រី Icilma ត្រូវបាន​គេ​ប្រើ​ឱសថ​មួយ​ប្រភេទ​ដែល​មាន​ផ្ទុក Propofol និង fentanyl ដោយ​ពុំ​បាន​ដាក់​បំពង់​ជួយ​ផ្លូវដង្ហើម និង​ថ្នាំ​សណ្តំ ។ ម្យ៉ាងទៀត ដោយ​ពុំ​បាន​តាមដាន​ម៉ត់ចត់ នូវ​ប្រតិកម្ម ក្រោយពេល​ប្រើប្រាស់​ឱសថ ធ្វើឲ្យ​ក្នុង​អំឡុង​ពេល​វះកាត់​អូសបន្លាយ ៨​ម៉ោង​នោះ បេះដូង​អ្នកស្រី Icilma ពេល​ខ្លះ​បាន​ឈប់​លោត​បង្ក​ទៅ​ជា​របួស​ខួរក្បាល​មិន​អាច​សង្គ្រោះបាន​។​

​អ្នកស្រី Icilma ធ្លាក់​ក្នុង​ស្ថានភាព “​រុក្ខជាតិ​”​។ នៅលើ​គេហទំព័រ​របស់ខ្លួន​អ្នកស្រី Windell Davis Boutte ត្រូវបាន​ឧទ្ទេសនាម​ថា “​វេជ្ជបណ្ឌិត​កែ​សម្ផស្ស​មានបទពិសោធន៍​បំផុត​នៅ Atlanta” ។​

​ប៉ុន្តែ​តាមរយៈ​ឃ្លី​បជាង ២០ ដែល​បង្ហោះ​លើ Youtube បែរ​ជា​បញ្ជាក់​ឲ្យឃើញថា វេជ្ជបណ្ឌិត​នេះ ពុំ​មាន​សីលធម៌ វិជ្ជាជីវ​ជា​គ្រូពេទ្យ​សោះឡើយ ព្រោះតែ​ខណៈពេល​ដែល​អ្នកជំងឺ​សន្លប់​ខ្លួនឯង​គាត់​និង​អ្នកជំនួយការ​កាន់​កាំបិត​គ្រវី​ហើយ​ច្រៀង​រាំ​ប្រឡែង​ជាមួយគ្នា ។​

​លើសពីនេះ​ទៀត​ក្រោយ​ការស៊ើបអង្កេត​គេ​រកឃើញ​ថា បុគ្គលិក​ជំនួយការ​របស់​គាត់​មួយ​ចំនួន​ពុំ​មាន​អាជ្ញាប័ណ្ណ​ប្រកប​របរ​នេះ ។

​គិត​ទៅ​មិន​ថា នៅទីណា​ទេ ក៏​តែង​មាន​ក្រុម​គ្រូពេទ្យ​ដែល​ចាស់​បុរាណ​ពេល​ខឹង​គាត់​តែង​ហៅថា “​ពួក​ប្រេត​” ៕​ ចន្ទ្រា

×