រូបមន្ត ៖
-ស្លឹកគ្រៃ ៣គល់
-ក្រូចឆ្មារ១ផ្លែ
-មើមខ្ញីស្រស់មួយមើម
-ទឹកសុទ្ធ ៣០០មីលីលីត្រ
-វីតាមីន E ១គ្រាប់
របៀបធ្វើ ៖ កាត់ស្លឹកគ្រៃជាកង់ខ្លីៗ ។ ក្រូចឆ្មារហាន់ជាចំណិត ខ្ញីហាន់ជាបន្ទះស្តើង រួចដាក់វត្ថុធាតុដើមខាងលើទៅក្នុងឆ្នាំងមួយ រួចដាំវារហូតដល់ពុះបន្ទាប់មកបន្ថយភ្លើងរំងាស់បន្ថែម ៥នាទី រួចពន្លត់។ យកឆ្នាំងឱសថនេះមកឆ្ពុងអាចប្រើកន្សែងពោះគោធំ ភួយ ឬទូ។
បណ្តាំ ៖ ការប្រើប្រាស់រូបមន្តខាងលើមកឆ្ពុង គប្បីធ្វើតែពីរដងប៉ុណ្ណោះក្នុង១សប្តាហ៍ ពុំគប្បីធ្វើលើសពីនេះ ដើម្បីរារាំងការរីកធំនៃរន្ធញើស ៕ លីសា