Friday, September 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ដល់​រដូវ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ សម្រាប់​ឆ្នាំ​២០១៨

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចេញ​សេចក្ដីជូនដំណឹង​ស្តីពី​ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ សម្រាប់​ឆ្នាំ​២០១៨ ដែល​ចាប់ផ្តើម​ប្រមូល​ចាប់ពី​ថ្ងៃ​ទី​១ ខែមិថុនា ដល់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨​ខាងមុខ​។​

​នេះ​បើ​យោងតាម​សេចក្ដីជូនដំណឹង​នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា​នេះ បានបញ្ជាក់​ថា សម្រាប់​ការបង់ពន្ធ​ក្នុង​ឆ្នាំ​២០១៨​នេះ ម្ចាស់​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ ត្រូវ​ដាក់​លិខិត​ប្រកាស និង​បង់ពន្ធ​នៅ​សាខា​ពន្ធដារ​ខេត្ត ខណ្ឌ ឬ​នៅ​ធនាគារ​កាណាឌីយ៉ា នៅ​ធនាគារ​អេស៊ីលីដា នៅ​ធនាគារ​កម្ពុជា​សាធារណៈ នៅ​ធនាគារ​វឌ្ឍនៈ នៅ​ធនាគារអេ​អិន​ហ្សិត​រ៉ូយ៉ាល់ ឬ​នៅ​តាម​ធនាគារ​ដែល​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នៅ​ពេល​ដាក់​លិខិត​ប្រកាស និង​បង់ពន្ធ ម្ចាស់​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ច្បាប់​ថតចម្លង រួមមាន ប័ណ្ណ​សម្គាល់​យានយន្ត ឬ​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណ​បច្ចេកទេស​យានយន្ត (​សម្រាប់​យានយន្ត​ក្រៅ​ពី​ប្រភេទ Pick up) ដែល​ចេញ​ដោយ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឬ​បង្កាន់ដៃ​បង់ពន្ធ​នាំចូល ឬ​លិខិត​បញ្ជាក់​ការប្រើប្រាស់​យានយន្ត​ចេញ​ដោយ ឃុំ​-​សង្កាត់ ចំពោះ​យានយន្ត​កែ​ច្នៃ​ក្នុង​ស្រុក និង​ច្បាប់​ថតចម្លង​អត្តសញ្ញាណប័ណ្ណ ឬ​លិខិត​ឆ្លងដែន ឬ​លិខិត​បញ្ជាក់​សំបុត្រ​កំណើត​របស់​ម្ចាស់​យានយន្ត​ចេញ ដោយ​មន្ត្រី​អត្រានុកូលដ្ឋាន​។ ចំពោះ​យានយន្ត​ដែល​ទទួលបាន​ប័ណ្ណ​សម្គាល់​ការបង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​ហើយ​នោះ គឺ​ពុំ​ចាំបាច់​បំពេញ​លិខិត​ប្រកាស​បង់ពន្ធ​ទៀត​ទេ​។​

​លោក​គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បានបញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​១​ខែ​មករា​ឆ្នាំ​២០១៩ តទៅ អង្គភាព​ពន្ធដារ​នឹង​ចុះ​ត្រួតពិនិត្យ និង​ផាកពិន័យ​ចំពោះ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​ទាំងឡាយណា ដែល​មិនទាន​បាន​បង់ពន្ធ​ក្នុង​ឆ្នាំ​កន្លងមក នឹង​ត្រូវ​បង់​ប្រាក់​ពន្ធ និង​បង់ប្រាក់​ពិន័យ​១០០​ភាគរយ នៃ​ប្រាក់​ពន្ធ​ដែល​ត្រូវ​បង់​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

  

spot_img
×