Sy Donne អាយុ ៤៥ឆ្នាំ នៅប្រទេសអង់គ្លេស ពេលអាយុទើប ១០ឆ្នាំ ចៃដន្យរើសបានដុំថ្មចម្លែកមួយ គាត់យកវាមកទុកលេង ហើយក្រោយមកក៏បំភ្លេចវាបាត់ទៅ រឿងដែលគាត់ស្មានមិនដល់នោះកើតឡើងនៅ ៣៥ឆ្នាំក្រោយមក ។
ពេលខ្លះឃ្លាំងទ្រព្យថ្វីត្បិតតែនៅក្បែរយើង ប៉ុន្តែពុំទាន់ដល់ពេលធ្វើឲ្យយើងដឹងថាវាមានតម្លៃ ។
ពេលធំឡើងគាត់គឺក្លាយជាមនុស្សម្នាក់ចូលចិត្តផ្នែកភូកុម្ពសាស្ត្រ ។
យ៉ាងនេះក្តីលោកពុំដែលចាប់អារម្មណ៍ពីដុំថ្មមួយដុំដែលរាប់ទសវត្សរ៍កន្លងមកគាត់បានទៅរើសវាពីមាត់សមុទ្រ ហើយពុំដែលចាប់អារម្មណ៍ថា វាជា Ammonite ឬក៏ប្រភេទខ្យងម្យ៉ាង មានតាំងពីយុគសម័យ Jura ។
រហូតទល់ ៣៥ឆ្នាំក្រោយមក វាក៏ប្រេះ ទើបភ្ញាក់ព្រើតដឹងថា វាជាផូសីលមួយមានអាយុកាល ១៨០លានឆ្នាំមុនម្លេះ ហើយមានតម្លៃពុំអាចកាត់ថ្លៃបាន ។ យ៉ាងនេះក្តីលោក Sy Donne ពុំមានបំណងលក់វាឡើយ ។
តាមពិតទៅអម្បូរ Ammonite ពេលងាប់ទៅសាកសពរបស់វាធ្លាក់ចុះទៅកាន់បាតសមុទ្ររាប់រយលានឆ្នាំក្រោយមក ក្រោមឥទ្ធិពលរបស់ធម្មជាតិ វាត្រូវបានច្រានចូលក្នុងស្រទាប់ថ្មកំបោរ ។ ពេលវេលាចេះតែកន្លងផុតទៅ ស្រទាប់ថ្មកំបោរក៏ក្លាយជាសិលារឹង ហើយផូស៊ីលនោះវាក៏រងការរុញច្រានឡើងមកលើ ក្លាយជាផ្នែកមួយនៃជ្រលងភ្នំ ។ ចុងក្រោយក្រោមឥទ្ធិពលរបស់បរិយាកាស ការរិចរិលធ្វើឲ្យវាអណ្តែតឡើងនៅកណ្តាលវាល ។
រចនាបថមើលកៀកគួរឲ្យភ្ញាក់ផ្អើលរបស់ផូស៊ីលសិលានេះ ។
ខាងក្រោមសូមអញ្ជើញទស្សនាវីដេអូ ។
ឃ្លីបសំណាងមនុស្សមើលមិនឃើញទេលោកអើយ! សូយន