តាម Wall Street Journal កាលពីថ្ងៃទី ៣ ខែឧសភា បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋការអាមេរិកឲ្យដឹងថា ឯកអគ្គរដ្ឋទូតប្រចាំរុស្ស៊ី Jon Huntsman បានមានវត្តមាននៅក្រុងវ៉ាស៊ីនតោន ដើម្បីត្រៀមបម្រុងសម្រាប់ជំនួបកំពូលអាមេរិក-រុស្ស៊ី។
ប្រធានាធិបតីពូទីន និងសមាសភាគីដូណាល់ ត្រាំ
តាមគម្រោងមន្ត្រីរូបនេះបានចាប់ផ្តើមតាំងពីច្រើនខែមកហើយ ដើម្បីធ្វើចលនាការទូតឲ្យមានជំនួបផ្លូវការមួយរវាងលោកពូទីន និងលោកត្រាំ មានការងារជាច្រើនដែលត្រូវធ្វើតាមផែនការ រួមទាំងការកំណត់ពេលវេលា និងទីកន្លែងជួបគ្នា ។
ប្រភពព័ត៌មានច្បាស់ការណ៍មួយចំនួនឲ្យដឹងថា គោលដៅនៃជំនួបកំពូលគឺដើម្បីដោះស្រាយនូវការខ្វែងគំនិតគ្នាពីយូរមកហើយរវាងប្រទេសទាំងពីរចាប់តាំងពីពេលដែលស្ថាប័នចារកម្មអាមេរិករាយការណ៍ថា រុស្ស៊ីបានអន្តរាគមន៍មកលើកការបោះឆ្នោតអាមេរិកកាលពីឆ្នាំ ២០១៦ ក្នុងគោលបំណងជួយឲ្យលោកត្រាំឈ្នះឆ្នោត ។ ជាបន្តបន្ទាប់ក្រោយមក ប្រទេសទាំងពីរក៏មានការខ្វែងគំនិតគ្នា លើស្ថានការណ៍តឹងតែងលើតំបន់ជាច្រើន ពិសេសនៅតំបន់មជ្ឈិមបូព៌ា ។
ប្រសិនបើជំនួបនេះប្រព្រឹត្តទៅបានតាមគម្រោងនោះវាជាជំនួបកំពូលលើកទី ៣ រវាងមហាអំណាចពីរអាមេរិក-រុស្ស៊ី ៕