នៅថ្ងៃទី ៧ ខែ១១ ប្រធានាធិបតីអាមេរិក Donald Trump បានអំពាវនាវឲ្យកូរ៉េខាងជើងចរចា ហើយក្រុងវ៉ាស៊ីនតោនក៏បានត្រៀមជាស្រេចក្នុងការប្រើប្រាស់សមត្ថភាពយោធាទាំងមូលដើម្បីការពារខ្លួន។
នេះជាមតិលើកឡើងរបស់ប្រធានាធិបតីត្រាំ ក្នុងសន្និសីទសារព័ត៌មានជាមួយសមភាគីកូរ៉េខាងត្បូង Monn Jae-in នៅសេអ៊ូល ក្រោយចាប់ផ្តើមទស្សនៈកិច្ចផ្លូវការ កូរ៉េខាងត្បូង។ ប្រធានាធិបតី Trump ពោល “ខ្ញុំគិតថា យើងទទួលបានការរីកចម្រើនយ៉ាងច្រើន។ យើងខ្ញុំពុំអនុញ្ញាតឲ្យកូរ៉េខាងជើងគំរាមកំហែងនូវអ្វីដែលយើងបានកសាង”។
ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ
ប្រមុខសេតវិមានក៏បានសង្កត់ធ្ងន់ ៖ “យើងខ្ញុំបានបង្ហាញឲ្យឃើញកម្លាំងដ៏ខ្លាំង។ យើងបានដាក់បញ្ចូលនាវាផ្ទុកយន្តហោះ៣ក្នុងចំណោមនាវាផ្ទុកយន្តហោះធំបំផុតពិភពលោកមកកាន់ឧបទ្វីបកូរ៉េ ហើយនាវាមុជទឹកនុយក្លេអ៊ែរ១ ក៏មានវត្តមាននៅតំបន់នោះផងដែរ។ យើងបួងសួងដល់ព្រះកុំឲ្យយើងចាំបាច់ត្រូវប្រើប្រាស់វា ខ្ញុំជឿថាវាជារឿងសមស្រប ប្រសិនបើកូរ៉េខាងជើងអង្គុយចុះក្នុងតុចរចា ហើយដាក់ចេញកិច្ចព្រមព្រៀង១ល្អ សម្រាប់ពលរដ្ឋប្រទេសនេះ”។
មជ្ឈដ្ឋានអ្នកឃ្លាំមើលលើកឡើងថា ប្រសាសន៍របស់ប្រធានាធិបតី ត្រាំ មានភាពទន់ភ្លន់ជាងមុនច្រើន ប្រៀបនឹងការព្រមានមុននោះរបស់លោកចំពោះកូរ៉េខាងជើង។
រដ្ឋការលោក ត្រាំ បានប្រកាសច្រើនលើក ពីការចំហចោលគ្រោងការណ៍យោធាចំពោះកូរ៉េខាងជើង តែក៏សង្កត់ធ្ងន់អាទិភាពដំណោះស្រាយការទូត។
ប្រធានាធិបតី ត្រាំ និងជំទាវទី១ Melania ថ្ងៃនេះនឹងជិះយន្តហោះពិសេសចុះមូលដ្ឋានយោធាអាកាស Osan នៅជាយក្រុងសេអ៊ូល ចាប់ផ្តើមទស្សនៈកិច្ចផ្លូវការកូរ៉េខាងត្បូង។ ប្រធានាធិបតី Trump នឹងបន្តជិះឧទ្ធម្ភាជចក្រ Marin One ទៅកាន់មូលដ្ឋានយោធា Camp Humphreys ដែលជាមូលដ្ឋានធំបំផុតរបស់អាមេរិកនៅកូរ៉េខាងត្បូង៕ ដោយ ៖ សូយន