ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ បានបង្ខំចិត្តលុបចោលដំណើរទស្សនៈកិច្ចដ៍គួរឲ្យភ្ញាក់ផ្អើលទៅកាន់តំបន់គ្មានកងទ័ព (DMZ) រវាងប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើង ដោយសារតែបញ្ហាអាកាសធាតុមិនអំណោយផល។ នេះបើតាមការចេញផ្សាយរបស់ ប៊ីប៊ីស៊ី នៅមុននេះបន្តិច (ថ្ងៃពុធ ទី០៨)។
ឧទ្ធម្ភាគចក្ររបស់លោក ត្រាំបានហោះចេញពីមូលដ្ឋានទ័ពអាមេរិចក្នុងទីក្រុងសេអ៊ូល ក្នុងគោលបំណងទៅតំបន់គ្មានកងទ័ព្ ប៉ុន្តែបានហោះត្រឡប់មកក្រោយវិញ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីអាមេរិច។
ដូណាល់ ត្រាំ កំពុងបំពេញទស្សនៈកិច្ចរយៈពេល ២ថ្ងៃនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលផ្នែកមួយនៃដំណើរទស្សនៈកិច្ចនៅតំបន់អាស៊ី ដោយផ្តោលលើបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង។
បើតាមអ្នកនាំពាក្យសេតវិមាន Sarah Sanders បាននិយាយនៅថ្ងៃពុធនេះថា ដំណើរទស្សនៈកិច្ចទៅកាន់តំបន់គ្មានកងទ័ពត្រូវបានលុបចោលដោយសារបញ្ហាចុះអ័ព្វខ្លាំង។
ប្រធានាធិបតី និងមន្ត្រីអាមេរិចមុនៗ ធ្លាប់បានមកតំបន់គ្មានកងទ័ព្ឌដែលខ័ណ្ឌកូរ៉េខាងជើង និងកូរ៉េខាងត្បូង៕ ដោយ ៖ សុភ័ក្ត្រ