ស្ត្រីជប៉ុនដ៏ស្រស់ស្អាត សាច់សខ្ចីម្នាក់ បានធ្វើឲ្យអ្នកលេងអ៊ឺនធឺណេត មានការយល់ច្រឡំស្ទើរគ្រប់គ្នា ហើយគ្មាននរណាម្នាក់ស្គាល់ឈ្មោះរបស់នាងនោះទេ ដោយសារតែនាងគ្រាន់តែជារូបគំនូរប៉ុណ្ណោះដែលមើលទៅដូចជាមនុស្សពិតស្ទើរតែទាំងស្រុង។
រូបភាពស្ត្រីវ័យក្មេងស្រស់ស្អាត ដែលផ្តេកខ្លួននៅលើទឹកហូរ បានក្លាយជាប្រធានបទដែលមានការយល់ស្រឡំយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីអ្នកប្រើប្រាស់ Twitter ម្នាក់ឈ្មោះ Kei Mieno បានធ្វើការចែករំលែកវានៅលើគណនីរបស់គាត់។
បើគ្រាន់តែក្រឡេកមើលមួយភ្លែត យើងនឹងឃើញថា ស្ត្រីវ័យក្មេងម្នាក់កំពុងផ្តេកខ្លួន ដើម្បីឲ្យគេថតរូប ប៉ុន្តែការពិតវាមានភាពអាថ៌កំបាំងជាងនេះ។
ស្ត្រីស្រស់ស្អាតនេះ មិនមានឈ្មោះនោះទេ ហើយរូបនាងក៏មិនមែនជាមនុស្សពិតនោះដែរ។
រូបគំនូរនោះគូរដោយវិចិត្រករជប៉ុនឈ្មោះ Kei Mieno ដែលមានបទពិសោធន៍ច្រើនជាង ១០ឆ្នាំក្នុងការគូររូបដោយប្រើប្រេង និងទឹកពណ៌ជាដើម។
គ្រាន់តែរូបភាព ស្ត្រីដេកនៅលើខ្សែទឹក ទទួលបានការចុច Like ចំនួន ១៣០.០០០ និងបានការចែករំលែកចំនួនច្រើនជាង ៤៨.០០០ដង។
ខាងក្រោមនេះ ជារូបគំនូរស្រីស្អាត ដែលធ្វើឲ្យគេច្រឡំគ្រប់គ្នា និងរូបគំនូរផ្សេងៗដែលគូរដោយលោក Kei Mieno៕ ដោយ ៖ សុភ័ក្ត្រ