នេះគឺជារូបមន្តឱសថបុរាណមានតាំងពីយូរលង់ណាស់មកហើយ របស់ជនជាតិរុស្ស៊ី ដើម្បីពា្យបាលជំងឺមានខ្លាញ់ក្នុងឈាមកម្រិតខ្ពស់បានយ៉ាងមានប្រសិទ្ធភាព ហើយពុំមានផលវិបាកបន្ទាប់បន្សំឡើយ ។
របៀបផ្សំ ៖
-វត្ថុធាតុដើម ៖ ខ្ទឹមស ៤មើម ក្រូចឆ្មារ ៤ផ្លែ ទឹកស្អាត ៣លីត្រ
-របៀបធ្វើ ៖ បកសម្បកខ្ទឹមសឲ្យស្អាត ក្រូចឆ្មារសម្លាប់មេរោគនឹងទឹកពុះ ហើយកាត់ជាចំណែកតូចៗ ។ វត្ថុធាតុទាំងពីរនេះយកវាដាក់ក្នុងម៉ាស៊ីនក្រឡុក រួចចាក់ទឹក ៣លីត្រចូល កិនវាឲ្យម៉ដ្ឋសព្វសាច់រួចយកទៅវាទៅក្នុងទូរទឹកកករយៈពេល ៣ថ្ងៃ ទើបអាចប្រើប្រាស់បាន ។
-របៀបប្រើ ៖ ក្នុង១ថ្ងៃ បរិភោគ៣លើកពេលពោះទទេ គឺព្រឹក ថ្ងៃត្រង់ និងល្ងាច ក្នុងមួយលើកៗបរិភោគតែ១ស្លាបព្រាបាយប៉ុណ្ណោះ ។ ក្នុង១ឆ្នាំគប្បីធ្វើបែបនេះតែ១លើកប៉ុណ្ណោះ ក្នុងរយៈ ៤០ថ្ងៃ ។
គ្រូបុរាណរុស្ស៊ីពន្យល់ប្រាប់ថា ៖ ឱសថបុរាណនេះមានប្រសិទ្ធភាពសំអាតសរសៃឈាម ប៉ុន្តែមិនអាចប្រើប្រាស់តាមចិត្តនោះឡើយ ។ អ្នកដែលមានកម្រិតខ្លាញ់ក្នុងឈាមខ្ពស់ ក្នុងដំណាក់កាលដំបូងអាចពិសារ ២ស្លាបព្រាបាយបាន ៕ លីសា