ឆ្នាំជូត ៖ ការងារ ថ្ងៃនេះមិនអំណោយផលល្អសម្រាប់ការចរចា សហការរកស៊ីរបស់មនុស្សឆ្នាំជូត ។ លុយកាក់ គួរគ្រប់គ្រងលុយកាក់ឲ្យបានល្អដើម្បីបញ្ចៀសធ្លាក់ក្នុងស្ថានភាព “ក្ស័យធន” ។ មនោសញ្ចេតនា ងាយកើតមានការឈ្លោះប្រកែក យល់ច្រឡំ ។
ឆ្នាំឆ្លូវ ៖ ការងារ ល្អប្រសើរ ទទួលបានលទ្ធផលគួរជាទីពេញចិត្តច្រើន ។ លុយកាក់ ត្រូវចេះសន្សំសំចៃ ថ្ងៃនេះមិនល្អសម្រាប់ការស្វែងរកលាភ ។ មនោសញ្ចេតនា គួរមានភាពជឿជាក់លើគ្នាក្នុងរឿងមនោសញ្ចេតនា ។
ឆ្នាំខាល ៖ ការងារ ទោះបីរីកចម្រើនលឿន អំណោយផលល្អ តែបែរជាជួបការប្រកួតប្រជែងច្រើន ហេតុនេះត្រូវយកចិត្តទុកដាក់បង្កើតទំនាក់ទំនងល្អជាមួយមនុស្សគ្រប់គ្នា ។ លុយកាក់ ធូរធារ ថ្ងៃនេះសមស្របសម្រាប់ការរកលាភចូលផ្ទះ ។ មនោសញ្ចេតនា ល្អប្រសើរ កាន់តែផ្អែមល្ហែម ។
ឆ្នាំថោះ ៖ ការងារ ពង្រីកបានសមត្ថភាពរបស់ខ្លួន ត្រូវបានថ្នាក់លើសរសើរ វាយតម្លៃខ្ពស់ ។ លុយកាក់ លេចឱកាសមានប្រយោជន៍ច្រើន ។ គួរបញ្ចេញប្រាក់វិនិយោគ ។ មនោសញ្ចេតនា កាន់តែល្អូកល្អឺន សុភមង្គល ។
ឆ្នាំរោង ៖ ការងារ គួរពិចារណាឲ្យល្អិតល្អន់មុនពេលសម្រេចធ្វើរឿងអ្វីមួយកុំឲ្យកើតមានរឿងស្តាយក្រោយ ។ លុយកាក់ មិនត្រូវតឹងរ៉ឹងហួសក្នុងរឿងមនោសញ្ចេតនា គួរមានភាពអត់ឱនអធ្យាស្រ័យ ។
ឆ្នាំម្សាញ់ ៖ ការងារ ត្រូវប្រឹងប្រែងបំពេញកិច្ចការរបស់ខ្លួនឲ្យបានល្អ និងប្រយ័ត្នពេលរាប់អានមិត្តភក្តិថ្មី ។ លុយកាក់ មិនស្ថិរភាពចាយវាយត្រូវចេះសន្សំសំចៃ ។ មនោសញ្ចេតនា មិនត្រូវទាមទារច្រើនពេកក្នុងរឿងស្នេហា ។
ឆ្នាំមមី ៖ ការងារ ទោះបីពុំមានការប្រែប្រួលធំ តែថ្ងៃនេះក៏មិនគួរធ្វើការសម្រេចចិត្តសំខាន់ៗ ។ លុយកាក់ មានបន្ថែមចំណូលតិចតួច តែត្រូវចំណាយច្រើន ។ មនោសញ្ចេតនា រីករាយ សុភមង្គល ។
ឆ្នាំមមែ ៖ ការងារ លេចចេញឱកាសល្អៗច្រើនសម្រាប់បុព្វហេតុរបស់អ្នក ។ លុយកាក់ រីកចម្រើន ថ្ងៃនេះគួររៀបចំឡើងវិញការគ្រប់គ្រងហិរញ្ញវត្ថុ ។ មនោសញ្ចេតនា មិនសូវល្អ មានរឿងអាក់អន់ចិត្តគ្នាច្រើន ។
ឆ្នាំវក ៖ ការងារ មានការប្រែប្រួលច្រើន ត្រូវត្រៀមអារម្មណ៍ប្រឈមរាល់បញ្ហាកើតឡើង ។ លុយកាក់ ស្ថិរភាព។ មនោសញ្ចេតនា ងាយកើតមានទំនាស់ ការឈ្លោះប្រកែកគ្នា ។
ឆ្នាំរកា ៖ ការងារ ប្រយ័ត្នជាប់អន្ទាក់គូប្រជែង ដែលនាំឲ្យអ្នកជួបបរាជ័យក្នុងការងារ ។ លុយកាក់ មិនសូវល្អ គួរសន្សំសំចៃកុំខ្ជះខ្ជាយ ។ មនោសញ្ចេតនា ត្រូវចេះការពារថែរក្សារឿងស្នេហារបស់ខ្លួន ។
ឆ្នាំចរ ៖ ការងារ ល្អប្រសើរ រាល់ការលំបាកត្រូវបានដោះស្រាយដោយរលូន ។ លុយកាក់ ធូរធារ ចំណូលហូរចូលមិនដាច់ ។ មនោសញ្ចេតនា គួរលៃពេលដើរកម្សាន្តជាមួយមនុស្សជាទីស្រឡាញ់ឲ្យបានច្រើន ។
ឆ្នាំកុរ ៖ ការងារ មិននឹងនរ ប្រយ័ត្នមានអ្នកច្រណែនឈ្នានីសពីក្រោយខ្នង ។ លុយកាក់ អាក្រក់បំផុត មិនត្រូវបោះទុនវិនិយោគ ។ មនោសញ្ចេតនា មិនល្អ ងាយកើតមានទំនាស់ ការឈ្លោះប្រកែកគ្នា ៕