ប៉ូលិសភូមិន្ទជាតិថៃកាលពីថ្ងៃទី ៣ ខែមិថុនា ឲ្យដឹងថា នឹងចាត់ភ្នាក់ងារទៅកាន់អាល្លឺម៉ង់ជុំវិញការចរចាដើម្បីធ្វើប៉័ត្យាប័ណ្ណសង្ឃមួយអង្គដែលរងការចោទប្រកាន់ពីបទលាងលុយកខ្វក់ កេងប្រវ័ញ្ចបច្ច័យបុណ្យ និងថវិការរបស់រដ្ឋដែលជួយដល់វត្តនេះ ។
ព្រះសង្ឃ Phra Phrom Methee ត្រូវបានចាប់ខ្លួននៅវត្តមួយនាទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់
អ្នកនាំពាក្យប៉ូលិសថៃ Krissana Pattancharoen ឲ្យដឹងថា ប៉ូលិសអាល្លឺម៉ង់បានចាប់ខ្លួនសង្ឃដែលមាននាមខាងលើអាយុ ៧៧ឆ្នាំ ក្រោយពីបានដកហូតគោរម្យងារChamnong Dhammajar ។
មុននោះប៉ូលិសថៃតាមរយៈ Interpol បានសំណូមពរឲ្យបណ្តាប្រទេសជួយចាប់ខ្លួនបុគ្គលនេះ ។
ប្រភពព័ត៌មានច្បាស់ការណ៍មួយឲ្យដឹងថា បុគ្គលនេះបានគេចចេញពីវត្តមួយនៅបាងកក បន្ទាប់មកទៅកាន់ឡាវ កម្ពុជា ហើយឆ្ពោះទៅកាន់ក្រុងហូជីមិញ ហោះហើរឆ្លងកាត់ Qatar ឆ្ពោះកាន់អាល្លឺម៉ង់ ។
គួររំលឹកថា សង្ឃអង្គនេះ បានដាក់ពាក្យសុំសិទ្ធិជ្រកកោន ហើយកំពុងរង់ចាំលទ្ធត្រូវចាប់ខ្លួន ។ ក្នុងយុទ្ធនាការនេះរបស់រដ្ឋាភិបាលថៃ គេនៅចាប់ខ្លួនយ៉ាងតិចសង្ឃ ៧អង្គទៀត ក្រោមបទចោទប្រកាន់ផ្សេងៗគ្នា ប៉ុន្តែក្នុងនោះភាគច្រើនពាក់ព័ន្ធដល់ការកេងប្រវ័ញ្ចមូលនិធិបុណ្យរបស់វត្ត និងថវិការជួយឧបត្ថម្ភរបស់រដ្ឋាភិបាល ៕ សូយន