ខេត្តព្រៃវែង៖ គ.ជ.ប បានផ្សព្វផ្សាយការយល់ដឹងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ជូនដល់និស្សិត គរុសិស្ស គរុនិស្សិត និងសាស្ត្រាចារ្យ ក្រោមអធិបតីភាព លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ នៅសាលប្រជុំនៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង ។
លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ត្រូវមានតួអង្គ២សំខាន់ គឺម្ចាស់ឆ្នោត និង គ.ជ.ប ត្រូវដើរទន្ទឹមគ្នា៕ ដោយ៖បញ្ញាស័ក្តិ