បុរសជនជាតិចិនម្នាក់ មានការប្រច័ណ្ឌ និងស្រឡាញ់សង្សាររបស់ខ្លួនជាខ្លាំង ហើយមិនចង់ឲ្យមានបុរសណាផ្សេងមកចាប់ចិត្តលើនាងនោះទេ ដូច្នេះគាត់ក៏បែកគំនិត ដោយឲ្យមិត្តស្រីខ្លួនហូបអាហារឲ្យច្រើនៗ ដើម្បីឲ្យនាងធាត់។
ដោយសារតែសង្សាររបស់ខ្លួន Yan Tai មានរូបរាងស្អាត ដូច្នេះវាធ្វើឲ្យលោក You Pan ចេះតែគិតផ្តេសផ្តាសថា នឹងមានបុរសជាច្រើនចាប់អារម្មណ៍លើគាត់។
កញ្ញា Yan Tai មានអាយុ ២០ឆ្នាំ និងរស់នៅក្នុងខេត្ត Guangdong ប្រទេសចិន។ នៅពេលមានទំនាក់ទំនងជាមួយនឹងលោក You Pan កញ្ញា Yan Tai មានអាយុ ២០ឆ្នាំ និងមានទម្ងន់តែ ៤៥គីឡូក្រាមប៉ុណ្ណោះ។
នៅពេលទំនាក់ទំនងរបស់ពួកគេ កាន់តែអភិវឌ្ឍន៍ខ្លាំង លោក You Pan បែកគំនិតគិតថា មិត្តស្រីគាត់ស្អាតខ្លាំង ហើយនាងនឹងអាចទាក់ចិត្តបុរសៗជាច្រើន ដូច្នេះគាត់ចាប់ផ្តើមធ្វើឲ្យមិត្តស្រីខ្លួនធាត់ ដោយឲ្យនាងហូបអាហារពេលព្រឹក អាហារពេលថ្ងៃ និងល្ងាចច្រើនៗជារៀងរាល់ថ្ងៃ។ គាត់ក៍បានធ្វើដំណើរយ៉ាងឆ្ងាយ ដើម្បីមកដាស់នាងនៅពេលយប់ ព្រមទាំងទិញអាហារឲ្យនាងហូបពេលកណ្តាលយប់ផងដែរ។
អស់ជាច្រើនខែហើយ គាត់ចង់ឲ្យមិត្តស្រីគាត់ធាត់យ៉ាងខ្លាំង ដោយឲ្យនាងហូបអាហារច្រើនៗ និងជាតិការឡូរីខ្ពស់។
បន្ទាប់ពីត្រូវមិត្តប្រុសឲ្យហូបអាហារច្រើនៗ ត្រឹមតែ ២ឆ្នាំប៉ុណ្ណោះ កញ្ញា Yan Tai ប្រែជាធាតិខ្លាំង ដោយមានទម្ងន់រហូតដល់ ៩០គីឡូក្រាមនាពេលបច្ចុប្បន្ននេះ។
កាលពីពេលថ្មីៗនេះ លោក You Pan អាយុ ២៥ឆ្នាំ បានសម្រេចចិត្តសុំរៀបការជាមួយនឹងមិត្តស្រីរបស់ខ្លួន៕ សុភ័ក្ត្រ