តាកែវ ៖ថ្លែងប្រាប់ក្រុមអ្នកសារពត័មានក្រោយបញ្ចប់នៅការប្រារព្ធទិវា ០១ មិថុនា ខួបទី៦៩ នាព្រឹកថ្ងៃទី០៥ មិថុនា ២០១៨ នៅសាលសហមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវ លោក ឡោ វីរិទ្ធ ប្រធានមន្ទីរអប់រំយុវជននិងកីឡា បានធ្វើការអំពាវនាវអោយគ្រប់ស្ថាបន័និងអជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ជាពិសេសអាណាព្យាបាលនិងឱពុកម្តាយកុមារ គួរចូលរួមថែរក្សានិងទប់ស្កាត់នៅរាល់អំពើ អសកម្មទាំងឡាយដែលប៉ះពាល់លើកុមារ ពិសេសគឺអំពើហឹង្សា ការជួញដូរផ្លូវភេទ និងការកេងប្រវាញ់លើកំលាំងពលកម្មរបស់កុមារ ព្រោះថាសកម្មភាពទាំងអស់នេះសុទ្ធសឹងតែជាបញ្ហារួមរបស់យើងទាំងអស់គ្នា ត្រូវតែខិតខំរួមគ្នាទប់ស្កាត់ ទៅលើរាល់សកម្មភាពដែលកើតមាននៅក្នុងសង្គមបច្ចុប្បន្ននេះ ។
លោកប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តតាកែវ បានមានប្រសាសន៏បន្តថា ការប្រារព្ធពិធីទីវាកុមារអន្តរជាតិ ១ មិថុនា នេះឡើងគឺមន្ទីរបានធ្វើឡើងជារៀងរាល់ឆ្នាំ ដោយយើងអនុវត្តទៅតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ ហើយការប្រារព្ធនូវទិវានេះដែរ គឹដើម្បីជាការរំលឹកនៅ សោកនាដកម្មមួយដែលប្រជាពលរដ្ឋជាច្រើននៅលើសាកលលោកបាន ធ្វើការថ្កោលទោស និងចាត់ទុកឧក្រិដ្ឋកម្មដ៏សាហាវព្រៃផ្សៃរបស់ពួកហ្វាស៊ីសអ៊ីត្លែ ដែលបានសម្លាប់ទៅលើកុមារជាច្រើននាក់ នៅលីឌីស៊ែ ប្រទេសឆេកូស្លូវ៉ាគី និងនៅអូរ៉ាឌូ ប្រទេសបារាំង ។
ក្នុងនោះដែរលោក ស្រី ច័ន្ទបូរ៉ាត់ ក៏បានឡើងដែរថា អំពើហឹង្សាចំពោះកុមារ គឺមានការប៉ះពាល់ច្រើន ព្រោះថាកុមារគាត់ជាក្មេងដែលតូច ហើយពិបាកក្នុងការទទួលយកនូវសកម្មភាពមួយចំនួនដែលបង្ហាញនៅ ចំពោះមុខរបស់ពួកគេ ដូច្នេះក្នុងនាមយើងជាអណាព្យាបាល ក៏ដូចជាឪពុកម្តាយកុមារទាំងអស់ត្រូវយកចិត្តទុក្ខដាក់លើការមើលថែទាំពួកគាត់អោយបានល្អ និងត្រូវអប់រំពួកគាត់អោយដើរលើផ្លូវដែលស្របច្បាប់ និងចេះជួយដល់ការងារនៅក្នុងសង្គម ៕ តាកែវ