បន្ទាប់ពីមានករណីបែកធ្លាយវីដេអូមិនសមរម្យរបស់នារីម្នាក់ ជាមួយព្រះចៅអធិការវត្តភ្នំបាក់លើ នៅខេត្តបន្ទាយមានជ័យរួចមក បានក្លាយជាប្រធានបទដ៏ក្ដៅគគុកមួយក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក រហូតដល់ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០១៨នេះ មានការធ្វើសន្និសិទ្ធកាសែតដ៏ធំនៅក្នុងវត្តខាងលើនេះតែម្ដង ដោយមានការបកស្រាយពីសំណាក់សាមីខ្លួនខាងស្រីផងដែរ ។ នៅក្នុងការបកស្រាយនារីរូបនោះបាននិយាយថា ខ្លួនជាជនរងគ្រោះ ដោយសារការប្រព្រឹត្តពុំគប្បីពីសំណាក់សង្ឃឈ្មោះ ស្រិល វណ្ណា ។
ទាក់ទងជាមួយការបកស្រាយខាងលើ ស្រាប់តែតារាប្រុសលោក អ៊ឹម ជីវ៉ា បានបង្ហោះសារយ៉ាងវែងអន្លាយ ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ «ម្តាយគាត់និយាយពេលlive ថា មានគេដណ្តឹងកូនគាត់ដប់ម្ភៃនាក់គាត់មិនអោយផង ឯកូននិយាយវិញថា ខ្ញុំបង្ហោះវិដេអូនិងរូបភាព ដោយសារលោកសង្ឃនេះទៅចោលខ្ញុំមួយខែហើយ តេក៏មិនលើក ពេលផ្សឹកលោកហើយខ្ញុំប្តឹងលោកពីបទចាប់រំលោភ ។ តាមមើលការliveខាងលើគឺដោយសារនាងខឹងលោកដោះដៃចោលនាងបាននាងធ្វើចឹង ។
ឱក្មួយដ៏ស្រស់ស្អាតអើយ ពាក្យចាស់លោកពោលថា ត្រឡនៗអើយកុំស្រលាញ់លោក កំលោះគគោកទុកលោកធ្វើបុណ្យ តែក្មួយ កាលថតវិដេអូដូចសប្បាយណាស់ ហើយមេចបានចង់ប្តឹងលោកទៅវិញក្មួយ?? ។
លោកសង្ឃបរាជិកក៏ចឹងដែរ ធ្វើបួសដល់ចៅអធិការវត្តហើយមេចមិនចាំពាក្យចាស់និយាយថា អ្នកក្លាហានឆ្លងមិនផុតដំណាក់ស្រីស្អាតទេ បើស៊ីគេហើយមេចមិនអោយលុយគេ ??
បើសរុបមកទាំងអ្នកប្រព្រឹត្តនិងអ្នកដឹកនាំអោយគេប្រព្រឹត្តមានទោសដូចគ្នា ព្រោះនាងម្នាក់នេះក៏ចូលរួមបំផ្លាញពុទ្ធសាសនាដែរ ព្រោះអ្នកបួសនៅវត្តរឿងអីនាងអោយដៃលោកដល់វត្ត?? សុំសរសើក្មួយធ្វើសុីលោកសាហាវណាស់ លោកក៏ចឹងដែរបើដឹងថាខ្លួនជាសង្ឃហើយនៅ ប្រព្រិត្តបែបនេះទៀត សមណាស់និងទទួលបែបនេះ » ៕ សាវុធ