នាង Maria Ozawa ថ្មីៗនេះ បានទាក់ទាញអ្នកគាំទ្រជនជាតិហ្វីលីពីនយ៉ាងច្រើន នៅក្នុងទីក្រុង Candelaria ខេត្ត Quezon នៅក្នុងប្រទេសហ្វីលីពីន នៅពេលដែលនាងបានទៅចូលរួមក្នុងពិធីបុណ្យប្រពៃណីក្នុងតំបន់ដែលហៅថា Fores de Mayo (កុលាបឧសភា) ។
អតីតតារាសិចដ៏ល្បីរបស់ជប៉ុនរូបនេះ បានគ្រងឈុតសម្លៀកបំពាក់ប្រពៃណីជនជាតិហ្វីលីពីន ក្នុងអំឡុងថ្ងៃចុងក្រោយនៃការប្រារព្ធពិធី “Santacruzan” ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី៣១ ខែឧសភា ។ ពិធីបុណ្យនេះផងដែរ ក៏ត្រូវបានពណ៌នាថា គឺជាផ្នែកមួយនៃការបង្ហាញរូបសម្រស់ ។
នាង Ozawa បានផុសរូបមួយចំនួនពីព្រឹត្តិការណ៍នេះ នៅលើគណនីហ្វេសប៊ុករបស់នាង កាលពីថ្ងៃសៅរ៍ ដោយសរសេរថា នេះជាបទពិសោធន៍មួយដែលធ្វើនាងមានអារម្មណ៍កាន់តែស្និទ្ធឡើងៗ ជាមួយជនជាតិហ្វីលីពីន ។
អតីតតារាសម្តែងសិចដ៏ល្បីរន្ទឺនេះ បានសរសេរថា៖ «វាគឺជាកិត្តិយសមួយ ដែលខ្ញុំបានចូលរួមក្នុងព្រឹត្តិការណ៍ Sagala Parade 2018 ដែលក៏ត្រូវបានហៅថា Flores de Mayo» ។ «ក្នុងនាមជាជនបរទេសម្នាក់ដែលកំពុងធ្វើការនៅក្នុងប្រទេសហ្វីលីពីន ឥឡូវនេះ ខ្ញុំកាន់តែមានអារម្មណ៍ស្និទ្ធឡើងៗចំពោះប្រទេសនេះណាស់ តាមរយៈការចូលរួមព្រឹត្តិការណ៍នេះ និងអាចស្លៀកសម្លៀកបំពាក់ប្រពៃណីហ្វីលីពីន ដែលខ្ញុំតែងប៉ងប្រាថ្នា» ។ នាងក៏បានសរសេរថ្លែងអំណរគុណដល់ប្រជាជនទាំងអស់នៅក្នុង Canderlaria ដែលបានមកចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយជាពិសេស ក៏សូមថ្លែងអំណរគុណចំពោះ Cong ។
គួរបញ្ជាក់ថា៖ នាង Ozawa បានចាកចេញពីឧស្សាហកម្មសិចនេះ នៅក្នុងឆ្នាំ២០១០ ដើម្បីបន្តគោលដៅជម្រើសជីវិតថ្មីរបស់នាង និងរកឃើញផ្ទះថ្មីមួយ ព្រមទាំងមិត្តប្រុសរូបសង្ហារម្នាក់ផងដែរ នៅក្នុងប្រទេសហ្វីលីពីន បន្ទាប់ពីចាកចេញពីប្រទេសជប៉ុន ៕ ចន្ទី