ខណៈនេះ ជីវិតរបស់តារារ៉េប ឌីជេ ក្លិប ឈ្មោះពិត ចាន់ សំណាង ហាក់ដូចជាកំពុងដុនដាបយ៉ាងខ្លាំង រហូតដល់ថ្នាក់ប្រពន្ធជាអ្នកចេញរកលុយជំនួសខ្លួន ទាំងដែលកូននៅតូច នេះបើយោងតាមឌេជី ក្លិប បង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោក ។
លោក ចាន់ សំណាង ហៅឌីជេ ក្លិប បានសរសេរយ៉ាងដូច្នេះថា «#មិនចង់យំតែទឹកភ្នែកហូរ ពេលសួរកូនថាៈ “#ម៉ាក់ៗទៅណាកូន? កូនឦសានប្រឹងងាកមើលឆ្វេងស្ដាំរកមើលអូនដូចរាល់ដង(#តែមិនឃើញ) ។ គាត់ក៏ធ្វើមុខស្រពោនចង់យំដូចឆ្ងល់ក្នុងចិត្តថា (#បាត់ម៉ាក់ៗទៅណាអត់ឃើញចឹង) » ។
លោកបន្តថា «អូនដឹងទេថាពេលនេះ #បងចេះយំតូចចិត្តអាណិតកូនប្រពន្ធហើយ ។ បងសុំទោស!ដែលធ្វើអោយអូនសុខចិត្តឃ្លាតឆ្ងាយកូននិងគ្រួសារដើម្បីទៅធ្វើការរកលុយផ្គត់ផ្គង់គ្រួសារជំនួសប្ដីបែបនេះ ។ មកផ្ទះយើងវិញមកអូន(#អាណិតកូន) បងអត់ចង់យំច្រើនជាងនេះទេប្រពន្ធ ។ បងខ្មាស់កូនណាស់ ដែលបានត្រឹមតែស្រក់ទឹកភ្នែកពេលឃើញកូនងាកឆ្វេងងាកស្ដាំរកអូនអោយពរបញ្ចុកបបរឬពេលបងសួរគាត់ ។ ប្ដីសុំទោស!ដែលមិនមានលទ្ធភាពមើលថែអូននិងកូននៅក្នុងពេលនេះ ។ តែបងជឿថាក្រោយពេលគ្មានបងអ្វីៗនឹងល្អប្រសើរឡើងជាងនេះណាអូន ។ #ហើយបើអាចមិនបាច់ធ្វើការទេអូន ឈប់ទៅ!មកកំដរបងនៅពេលវេលាចុងក្រោយវិញល្អជាង #ព្រោះបងមានអារម្មណ៍ថាខ្លួនបងចេះរងារហើយ ។ #ឯដៃឆ្វេងក៏ស្ពឹកៗចុកៗពេលអត់មានប្រពន្ធគេងកើយ ហើយពេលចង់ទៅអង្គុយមើលថ្ងៃលិច ក៏ពិបាកដែរ(#ព្រោះបាត់អ្នករុញ)» ។
គួរបញ្ជាក់ថា ក្រោយពីឪពុកស្លាប់ ឌីជេ ក្លិប ក៏បានប្រកាសបញ្ចប់អាជីពនិពន្ធរបស់លោក ដែលមានតស៊ូរយៈពេល ៩ឆ្នាំមកនេះ ព្រោះដោយសារបាក់ទឹកចិត្ត ខណៈដែលពុំមានអ្នកឱ្យតម្លៃមកលើលោក ៕ សាវុធ