Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នេហា និងអាពាហ៍ពិពាហ៍៖ រឿងគួរដឹង ១០ចំណុច សម្រាប់អ្នកកំពុងជិតមានគូស្នេហ៍

បើអ្នកកំពុងតែជិតមានគូស្នេហ៍ ឬកំពុងតែចាប់ផ្ដើមស្នេហាជាថ្មី យើងសូមណែនាំរឿងគួរដឹង ១០ចំណុចពាក់ព័ន្ធនឹងរឿងស្នេហា ដែលនឹងធ្វើឱ្យអ្នកបានរៀនយល់ដឹង តាំងពីពេលចាប់ផ្ដើមទំនាក់ទំនងគ្នា រហូតដល់ក្លាយជាគូស្នេហ៍ ដូចតទៅ…

១-ការទំនាក់ទំនងគ្នា
ការទំនាក់ទំនងគ្នារបស់គូស្នេហ៍ ភាគច្រើនប្រើពេលវេលាប្រមាណ ២១ថ្ងៃ ដូច្នេះបើមនុស្សដែលអ្នកកំពុងទំនាក់ទំនង ឆ្លើយ “អូខេ” ក្នុងអំឡុង ២១ថ្ងៃដំបូង ស្នេហា ១នេះ គឺអ្នកនឹងក្លាយជាមនុស្ស ដែលគេស្រឡាញ់ខ្លាំងមិនខាន តែបើលើសពីថ្ងៃទី២២ឡើងទៅ ទើបមានការឆ្លើយ “អូខេ” គេនឹងក្លាយជាមនុស្ស ដែលអ្នកកាន់តែស្រឡាញ់ខ្លាំងឡើង។

២-កុំក្លែងធ្វើជាស្រឡាញ់គេ
នៅពេលដែលអ្នកក្លែងធ្វើជាស្រឡាញ់នរណាម្នាក់ ចូរប្រយ័ត្នខ្លួន ព្រោះថ្ងៃណាមួយ អ្នកនឹងក្លាយជាភាគីលង់ស្នេហ៍គេបែបអស់ពីបេះដូង និងសឹងតែមិនដឹងខ្លួនទៀតផង។

៣-ការរង់ចាំ អាចនាំឱ្យបាត់បង់ឱកាស
សេចក្ដីស្នេហាដែលល្អ មិនចាំបាច់ត្រូវរង់ចាំយូរឡើយ ព្រោះការទន្ទឹងរង់ចាំនរណាម្នាក់រយៈពេលយូរអង្វែង មានន័យថា អ្នកអាចនឹងខកខានឱកាសបានជួបស្នេហាដែលល្អ និងអាចជាស្នេហាពិត ដែលអ្នកគួរបានទទួលទៀតផង។

៤-លែងជាសង្សារហើយ ក្លាយជាមិត្តនឹងគ្នា
បើអ្នកអាចលែងលះគ្នាជាមួយគូស្នេហ៍ ហើយក្លាយទៅជាមិត្តនឹងគ្នាបានដោយមិនមានបញ្ហានោះ អាចបង្ហាញអត្ថន័យបាន ២រូបបែបគឺ ជាការលែងលះគ្នាទាំងកំពុងនៅស្រឡាញ់គ្នា ឬអ្នកទាំង២ អាចមិនបានស្រឡាញ់គ្នាទេ តែ គ្រាន់តែជាមនុស្សអផ្សុក២នាក់ មកជួបគ្នាប៉ុណ្ណោះ។

៥-ថ្ងាស គឺជាចំណុចសំខាន់
បរិវេណថ្ងាស កុំឱ្យអ្នកណាមកថើបជាដាច់ខាត បើមិនមែនជាមនុស្សដែលអ្នកកំពុងស្រឡាញ់ ឬមនុស្សដែលស្រឡាញ់អ្នកយ៉ាងស្មោះស្ម័គ្រ ព្រោះការថើបថ្ងាស នឹងធ្វើឱ្យអ្នកចងចាំមនុស្សម្នាក់នោះ អស់មួយជីវិត។

៦-ស្នេហាពិត ច្រើនតែកើតឡើងព្រមជាមួយការបាត់បង់ការរលឹកដឹងភាពជាខ្លួនឯង
បើសិនពេលណាដែលអ្នកមានអារម្មណ៍ថា លង់ស្នេហ៍នរណាម្នាក់ រឿងដែលអ្នកគួរធ្វើ គឺការរលឹកដឹងខ្លួនឱ្យបានច្រើនបំផុត ព្រោះការស្រឡាញ់ពេញចិត្ត ឬលង់ស្នេហ៍នរណាម្នាក់ខ្លាំងៗ ច្រើនតែបង្កឱ្យកើតបញ្ហាការបាត់បង់ភាពជាខ្លួនឯង ប្រភេទដែលអ្នកសឹងតែមិនដឹងខ្លួនផង។

៧-កម្រិតការសិក្សាខ្ពស់ប៉ុនណា ក៏វង្វេងផ្លូវក្នុងរឿងស្នេហាដែរ
កម្រិតការសិក្សារបស់អ្នក មិនថាស្ថិតក្នុងថ្នាក់បឋម ឬក្នុងលំដាប់ដុកទ័រក៏ដោយ បើមិនបានប្រើខួរក្បាលក្នុងការស្រឡាញ់ មិនចេះទប់ចិត្ត ឬថ្លឹងថ្លែងបេះដូងទេនោះ ច្បាស់ជាធ្វើឱ្យវង្វេងផ្លូវគ្រប់តែគ្នាមិនខាន។

៨-រឹតតែនិយាយគ្នា រឹតតែមានសេចក្ដីសុខ ហ្នឹងហើយគឺសេចក្ដីស្នេហា
បើចង់ដឹងថា នរណា គឺមនុស្សដែលធ្វើឱ្យអ្នកលង់ស្នេហ៍ខ្លាំង និងក្លាយជាគូស្នេហ៍ដ៏ល្អនោះ យើងណែនាំឱ្យអ្នកសង្កេតមើលតាមរយៈការជជែកនិយាយគ្នា។ បើអ្នកនិយាយជាមួយនរណាម្នាក់ហើយ ផ្ដល់នូវភាពរីករាយ មានសេចក្ដីសុខ មានអារម្មណ៍សប្បាយចិត្តគ្រប់ពេលដែលបានជជែកជាមួយគ្នា មនុស្សម្នាក់ហ្នឹងហើយ គឺសេចក្ដីស្នេហាពិតរបស់អ្នក។

៩-រៀនយល់ដឹងពីសេចក្ដីស្នេហា តាមរយៈបទពិសោធពិត
សេចក្ដីស្នេហា គឺជារឿងរបស់បទពិសោធ ដូច្នេះតឱ្យអ្នករៀនយល់ដឹង មានការសិក្សា ឬរៀនសូត្រយល់ពីស្នេហារបស់អ្នកដទៃច្រើនប៉ុនណាក៏ដោយ ក៏អ្នកគ្មានថ្ងៃដឹងពិតប្រាកដឡើយ បើមិនមានបទពិសោធផ្ទាល់ដោយខ្លួនឯង។

១០-រឹតតែបាននៅជាមួយគ្នាយូរ ហ្នឹងហើយជាសម្ព័ន្ធភាពស៊ីជម្រៅ
ការគ្រងភាពជាគូនឹងគ្នាបានយូររបស់គូស្នេហ៍ជាច្រើន ភាគច្រើនមិនបានទាក់ទាញគ្នាដោយសេចក្ដីស្រឡាញ់តែម្យ៉ាងទេ តែវាជាភាពពាក់ព័ន្ធស៊ីជម្រៅ ដែលមានចំពោះគ្នាច្រើនជាង។

សម្រាប់អ្នកណាដែលកំពុងមានស្នេហា ត្រូវការភ្ជាប់បន្តសម្ព័ន្ធភាពដ៏ល្អ យើងសូមណែនាំ ១០ចំណុចគួរដឹងជាមួយស្នេហា ដែលអាចនិយាយបានថា ងាយស្រួលយល់ ដើម្បីធ្វើឱ្យអ្នកជឿជាក់ក្នុងចិត្តលើសម្ព័ន្ធភាពរបស់អ្នក ជាមួយគូស្នេហ៍នាពេលអនាគតបានកាន់តែខ្លាំងឡើង៕

Man and woman walking on different directions.
×