ឆ្នាំជូត ៖ ការងារ ល្អបំផុត គ្រប់យ៉ាងប្រព្រឹត្តទៅត្រូវតាមផែនការ ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុធ្លាក់ចុះ រងសម្ពាធអំពីលុយកាក់ ។ មនោសញ្ចេតនា ប្រែប្រួលអាក្រក់ គួរមានភាពជឿជាក់ ចំពោះគូស្នេហ៍ ។
ឆ្នាំឆ្លូវ ៖ ការងារ ថ្ងៃនេះដោយសារផ្លូវចិត្តមិននឹងនរនាមឲ្យឥទ្ធិពលដល់ប្រសិទ្ធភាពការងារ ។ លុយកាក់ មិនមែនជាថ្ងៃអំណោយផលល្អសម្រាប់ការស្វែងរកលាភ ។ មនោសញ្ចេតនា ត្រូវសកម្ម ក្លៀវក្លាក្នុងរឿងមនោសញ្ចេតនា ។
ឆ្នាំខាល ការងារ ត្រូវប្រយ័ត្នប្រយែងដើម្បីបញ្ចៀសកំហុស ក្នុងការងារលុយកាក់ ធម្មតាពុំមានរឿងអ្វីនាំឲ្យកង្វល់ទាក់ទងបញ្ហាលុយកាក់ ។ មនោសញ្ចេតនា កក់ក្តៅសប្បាយរីករាយ ។
ឆ្នាំថោះ ៖ ការងារ ជួបរឿងរំខានចិត្តច្រើន ត្រូវនឹងនរប្រឈមទប់ទល់ ។ លុយកាក់ កើតខ្ទង់ចំណាយពាក់ព័ន្ធដល់រឿងមនោសញ្ចេតនា ។ មនោសញ្ចេតនា ជាថ្ងៃដ៏ប្រសើរសម្រាប់ការបង្ហាញក្តីស្រឡាញ់ចំពោះមនុស្សដែលអ្នកប្រាថ្នាយកជាគូ ។
ឆ្នាំរោង ៖ ការងារ អំណោយផលល្អ លេចឱកាសសហការរកស៊ីច្រើន ។ លុយកាក់ ល្អប្រសើរ មានអ្នកជួយយកអាសាឧបត្ថម្ភលុយកាក់ ។ មនោសញ្ចេតនា មិនល្អ គួរចំណាយឲ្យបានច្រើនសម្រាប់គូស្នេហ៍ ។
ឆ្នាំម្សាញ់ ៖ ការងារ ប្រព្រឹត្តទៅជាធម្មតា ពុំមានរឿងខុសប្រក្រតីអ្វីកើតឡើង ។ លុយកាក់ ធម្មតា ពុំមានខ្ទង់ចំណូលអ្វីបន្ថែម ។ មនោសញ្ចេតនា ប្រែប្រួលទៅជាអាក្រក់ កុំឲ្យអារម្មណ៍មិនល្អរបស់អ្នកឥទ្ធិពលដល់ចំណងស្នេហ៍ ។
ឆ្នាំមមី ៖ ការងារ ថ្ងៃនេះត្រូវនឹងនរដោះស្រាយរាល់បញ្ហាក្នុងការងារ កុំមានចិត្តឆេវឆាវ ។ លុយកាក់ ទោះបីត្រូវចាយប្រាក់១ខ្ទង់ធំ តែចំណូលនៅតែស្ថិរភាព ។ មនោសញ្ចេតនា ប្រយ័ត្នពាក្សសម្តីកុំឲ្យប៉ះពាល់ផ្លូវចិត្តគូស្នេហ៍ ។
ឆ្នាំមមែ ៖ ការងារ មិនល្អ ជួបឧបសគ្គច្រើន ។ លុយកាក់ ថ្ងៃនេះត្រូវបង្ការបាត់បង់ទ្រព្យសម្បត្តិ លុយកាក់ ។ មនោសញ្ចេតនា កើតមានទំនាស់ ការឈ្លោះប្រកែកដ៏តានតឹងជាមួយគូស្នេហ៍ ។
ឆ្នាំវក ៖ ការងារ ទោះបីមានអ្នកច្រណែនឈ្នានីសពីក្រោយខ្នងតែគ្រប់យ៉ាងនៅតែត្រូវបានដោះស្រាយស្រេចបាច់ ។ លុយកាក់ ថ្ងៃនេះត្រូវរក្សាលុយកាក់ឲ្យជាប់ មិនត្រូវចាយវាយខ្ជះខ្ជាយ ។ មនោសញ្ចេតនា មានឱកាសបានជួបមនុស្សក្នុងសុបិន្ត ។
ឆ្នាំរកា ៖ ការងារ រីកចម្រើនល្អ ដំណើរការទៅតាមការគ្រោងទុក ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុធម្មតា ពុំមានអ្វីប្រែប្រួលគួរឲ្យកត់សម្គាល់ ។ មនោសញ្ចេតនា គួរមានភាពជឿជាក់ចំពោះគ្នា មិនត្រូវស្តាប់ពាក្យចរចាមអារ៉ាមពីក្រៅ ។
ឆ្នាំចរ ៖ ការងារ ត្រូវស្មោះត្រង់សម្តែងគំនិតរបស់ខ្លួន ដើម្បីឲ្យការងាររីកចម្រើនជាងមុន ។ លុយកាក់ គួរចេះក្តាប់ឱកាសល្អៗនៅនឹងមុខ ។ មនោសញ្ចេតនា រីករាយ សុភមង្គល ។
ឆ្នាំកុរ ៖ ការងារ ប្រយ័ត្នមានគូប្រជែងចង់ដណ្តើមស្នាដៃរបស់អ្នក ។ លុយកាក់ រីកចម្រើន ធូរធារ ។ មនោសញ្ចេតនា កុំយករឿងមិនសប្បាយពីក្រៅធ្វើឲ្យឥទ្ធិពលដល់ចំណងស្នេហ៍របស់អ្នក ៕