ខេត្តកំពង់ចាម ៖ នៅថ្ងៃទី៥មិថុនានេះ លោកអភិបាលខេត្តកំពង់ចាមបានលើកឡើងថា៖ ថ្ងៃនេះចង្អុលមុខ អ្នកញៀនជល់មាន់ម្ដងមើល។
មន្ត្រីបានឱ្យដឹងថា៖ក្រោយការដាក់ចេញផែនការតឹងរឹង លើកទី២នេះ របស់លោកអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាឯកភាពរដ្ឋបាលខេត្តកំពង់ចាមចំពោះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជើងព្រៃបានបើកប្រតិបត្តិការ ឃាត់បានម៉ូតូ ៤៣គ្រឿង ម្ចាស់អ្នកជល់មាន់ រត់ចោលអស់ ទៅដល់ផ្ទះ ប្រពន្ធរករឿង បកមកសុំម៉ូតូវិញ។
ក្នុងនោះលោកគួច ចំរើន អភិបាលខេត្តកំពង់ចាមបានលើកឡើងថា៖ករណីខាងលើនេះ បានចាត់វិធានការអ្នកលេងនិង បានធ្វើសាវតាជាតិទុក រួចធ្វើការណែនាំ ធ្ងន់មាត់ម្ដងមើលស្រាប់តែ ពួកគាត់សន្យាថា មិនធ្វើខុសទៀតទេ៕ ដោយ ៖ បញ្ញាស័ក្តិ