អតិថិជនម្នាក់ នៅប្រទេសវៀតណាម ដែលនិយមចូលចិត្តសាច់ទាខ្វៃ បានដើរចូលទៅកាន់កន្លែងលក់ទាខ្វៃ ហើយសួរម្ចាស់ហាងត្រង់ៗថា ផ្ទះខ្ញុំចូលចិត្តបរិភោគទាខ្វៃ ហើយនៅចុងសប្តាហ៍ណាក៏ដោយតែងមកទិញទាខ្វៃទៅបរិភោគ សុំសួរបងស្រីថា ហេតុអ្វីទាខ្វៃទាំងអស់សុទ្ធសឹងតែគ្មានអណ្តាតអីចឹង អ្នកលក់ទាខ្វៃឆ្លើយឲ្យរួចពីមាត់ថា មិនដែលទាខ្វៃណាមានអណ្តាតទេ ដូច្នេះប្អូនឯងទិញទាខ្វៃយកទៅហូបឃើញគ្មានអណ្តាតគឺត្រឹមត្រូវហើយ ។
មិនអស់ចិត្តអតិថិជនរូបនេះដើរទៅកន្លែងលក់មួយផ្សេងទៀត ហើយសួរសំណួរដូចគ្នានេះ ។ ម្តងនេះចម្លើយគឺ ខ្ញុំទិញទាដែលគេធ្វើស្រាប់យកមកប្រឡាក់គ្រឿងរួចខ្វៃដាក់លក់តែម្តង ពុំបានចាប់អារម្មណ៍ទេ មានមនុស្សច្រើនណាស់ឆ្ងល់ ហេតុអ្វីទាខ្វៃដែលពួកគេទិញមកពុំមានអណ្តាតអីចឹង ។ តាមពិតទៅអណ្តាតទាត្រូវបានគេដកឆ្អឹងចេញ រួចទុកសម្រាប់កែច្នៃនូវមុខម្ហូបសម្រាប់បម្រើភ្ញៀវកាលីប នៅឯហាងលំដាប់ផ្កាយឯណោះ ។ អណ្តាតទាមួយគីឡូលើទីផ្សារ មានតម្លៃប្រហែល ៥០ដុល្លារ ឯណោះ ៕ ចន្ទ្រា