ឪពុកម្តាយគឺជាមនុស្សជាទីស្រឡាញ់របស់កូនៗគ្រប់រួប ហេតុដូចនេះហើយ នៅពេលពួកគាត់ស្លាប់ទៅកូនៗ ត្រូវរៀបចំបុណ្យសពពួកគាត់ឲ្យបានល្អ ព្រមទាំងមានការកោរសក់ កាន់ទុក្ខជាដើមដើម្បីជាការគោរពដល់ពួកគាត់។
មិនខុសពីគ្នានោះទេ បុរសម្នាក់មកពីប្រទេសម៉ាឡេស៊ី បានធ្វើបុណ្យសពឲ្យឪពុករបស់ខ្លួនដោយបានដាក់លុយជាចំនួន ៧.៦០០ដុល្លាអាមេរិចនៅក្នុងក្តារមឈូសគាត់។
បើតាមការចេញផ្សាយរបស់ China Press បុរសឥណ្ឌារស់នៅក្នុងប្រទេសម៉ាឡេស៊ី ដែលមិនត្រូវបានគេស្គាល់ឈ្មោះ បានដាក់លុយគ្របពីលើសពឪពុករបស់ខ្លួន និងបានបញ្ជុះគាត់នៅក្នុងទីក្រុងកូឡា ឡាំពួរ កាលពីដើមឆ្នាំនេះ។
គាត់ធ្វើបែបនេះ ដើម្បីជាសញ្ញានៃការគោរព ដោយសារតែគាត់ចង់សងអ្វីៗដល់ឪពុករបស់គាត់ ដែលបានផ្តល់ឲ្យគាត់៕ សុភ័ក្ត្រ