បន្ទាយមានជ័យ ៖ នៅបន្ទាយមានជ័យក៏តម្រូវអោយសាងសង់ស្តូបមិត្តភាពវៀតណាម-កម្ពុជាដែរដោយបើកការដ្ឋានសង់កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧នកន្លង នៅខាងលិចក្បាលស្ពានទឹកថ្លាចន្លោះផ្លូវជាតិលេខ៥ និងផ្លូវរថភ្លើងចំមុខដ៏ថ្លៃ នាភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។
លោកសួន បវរ អភិបាលខេត្តបន្ទាយមានជ័យ និងជាអនុប្រធានរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិខេត្ត លោកអ៊ុងអឿនប្រធានក្រុមប្រឹក្សាខេត្ត លោកញ៉ែម ប៉ាលីអនុប្រធានអចិន្ត្រៃយ៍និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិស្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាជនមហាជនរាប់រយនាក់និងលោកង្វៀន អាញ់ហ្វុង ប្រធានសេនាព័ន្ធយោធាស្ថានទូតវៀតណាមប្រចាំកម្ពុជាបានចូលរួម។ លោកសួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ៖ ” ការដែលបានចូលរួមបើកការដ្ឋានសាងសង់ស្តូបមិត្តភាព កម្ពុជា-វៀតណាមនៅខាងលិចក្បាលស្ពានទឹកថ្លា នេះជាសក្ខីភាពសបញ្ជាក់ឲ្យឃើញថាចំណងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការជាប្រពៃណីរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាមកាន់តែមានទំនាក់ទំនងដ៏រឹងមាំបន្ថែមទៀត ” ។
លោកសួន បវរ បាន ឲ្យដឹងទៀតថា ៖ មានទំហំដីជាច្រើនម៉ែត្រការេក្រោយពីធ្វើរួចចំណាយអស់ថវិកាប្រហែល៥០ម៉ឺនដុល្លារ ដែលជាថវិការទាំងស្រុងរបស់រដ្ឋាភិបាលប្រទេសវៀតណាម។ ស្តូបនោះក៏បានរចនាទៅដោយកន្លែងលេងកំសាន្ត មានសួនច្បារ និងមានអ្វីប្លែកៗជាច្រើនទៀត។
លោកង្វៀន អាញ់ហ្វុង ប្រធានការិយាល័យសេនាព័ន្ធយោធាស្ថានទូតវៀតណាមប្រចាំកម្ពុជា ក៏និយាយស្រដៀងនឹងលោកអភិបាលខេត្តបន្ទាយមានជ័យដែរ ដោយសង្កត់ធ្ងន់ថា ៖ កិច្ចព្រមព្រៀងនៃប្រទេស បក្ស រដ្ឋ រដ្ឋាភិបាលទាំង២ បានតម្រូវអោយសាងសង់ឡើងវិញស្តូបមិត្តភាពវៀតណាម-កម្ពុជា នៅលើកទឹកដីកម្ពុជានាគ្រប់ខេត្តរាជធានីទាំង២៥ ពោលគឺខេត្តខ្លះពុំធ្លាប់មាន ហើយបង្កើតថ្មីក៏ត្រូវបានសាងសង់ដែរដើម្បីឧទ្ធិសដឹងគុណជារៀងរហូតដល់ពលីកម្មរបស់វៀតណាមជួយសង្គ្រោះប្រទេសនិងប្រជាជនកម្ពុជាពីរបបប៉ុលពតនិងដើម្បីពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាពជាបងប្អូន ជិតស្និត ជាប្រពៃណីមិនអាចកម្លាំងប្រតិកិរិយាណាបំបាក់បាន។
លោកញ៉ែម ប៉ាលី ក៏បានមានប្រសាសន៍ដែរថា: ការសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម ក្នុងទឹកដីខេត្តបន្ទាយមានជ័យនេះឡើង គឺដើម្បីរំលឹកគុណចំពោះពលិកម្មដ៏ធំធេងរបស់យុទ្ធជនកម្ពុជានិងយុទ្ធជនវៀតណាមក្នុងការតស៊ូរំដោះទឹកដីនិងការពារប្រជាពលរដ្ឋកម្ពុជាឲ្យរួចផុតពីរបបខ្មែរក្រហម។
ពិសេសរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់កងទ័ពកម្ពុជា និងកងទ័ពវៀតណាម ដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្រោមទង់រណសិស្សសាមគ្គីសង្គ្រោះជាតិកម្ពុជានិងដើម្បីបញ្ជាក់អំពីចំណងសាមគ្គីភាព មិត្តភាពជាអមតៈរវាងប្រទេសទាំង២ កម្ពុជា វៀតណាមផងដែរ។
ការសាងសង់នេះ ធ្វើឡើងចំពេលកម្ពុជាត្រៀមប្រារព្ធខួបកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាដែលដើមឡើយជារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា២ធ្នូ១៩៧៨-២០១៧ និងខួបជ័យជំនះលើបនប្រល័យពូជសាសន៍ប៉ុលពត ៧មករា១៩៧៩-២០១៨ ដ៏ខ្លីខាងមុខនេះផង។
យោងមន្ត្រីរណសិរ្សខេត្តបន្ទាយមានជ័យទាំងឡាយនិយាយថា ៖ មុននេះគណបក្សនិងអាជ្ញាធរខេត្តមានគម្រោងជ្រើសរើសកន្លែងសាងសង់ស្តូបនេះនៅក្នុងបរិវេណឈ្មោះសួនកុមារខេត្តឬជ្រុងវេទិកាខេត្តនាកណ្តាលក្រុងក្នុងភូមិ៣សង្កាត់ព្រះពន្លា តែទំនងជាទីតាំងតូចពេក ទើបដូរទៅសង់នៅច្រមុះស្ពានទឺកថ្លាជាយខាងលិចក្រុងដែលចំមុខ ហើយអ្នកដំណើរណាក៏មើលឃើញដែរ៕ ដោយ ៖ បន្ទាយ