បុរសចំណាស់ឥណ្ឌាម្នាក់ និងកូនប្រុសរបស់គាត់ បានយកស៊ុតទាចំនួន ១០០០គ្រាប់ ដើម្បីចម្អិនធ្វើម្ហូប ចែកជូនដល់អ្នកគ្មានផ្ទះសំបែង និងជនអនាថាហើយភាពសប្បុរសរបស់គាត់តែងតែទទួលការកោតសរសើរពីអ្នកនៅក្នុងភូមិ ព្រមអ្នកនៅក្នុងបណ្តាញអ៊ឺនធឺណេតផងដែរ។
បើតាមវីដេអូ ឪពុកកូនទាំងពីរចម្អិនស៊ុត ដោយមានដាក់ម្ទេសប្លោក និងខ្ទឹមក្រហម និងគ្រឿងផ្សំផ្សេងៗទៀតដែលមើលទៅគួរឲ្យចង់ទទួលទានមែនទែន។ បន្ទាប់ពីចំអិនរួច គាត់បានខ្ចប់ដាក់ក្នុងប្រអប់តូចៗល្មម រួចដើរចែកទៅដល់មនុស្សក្រីក្រ ជនអនាថាជាដើម ដែលកំពុងត្រូវការជំនួយ នៅក្នុងតំបន់ដែលគាត់រស់នៅ។
សូមបញ្ជាក់ផងដែរថា បុរសឥណ្ឌាចំណាស់នេះ មាន Youtube channel ដែលមានឈ្មោះថា Village Food Factory ដែលមានអ្នកចុច subscribe រហូតជិត ១,៥លាននាក់។ វីដេអូនីមួយៗ ដែលគាត់បង្ហោះ តែងទទួលបានការចូលមើលរាប់លាននាក់ និងការបញ្ចេញមតិកោតសរសើររាប់ពាន់ ដោយសារតែទង្វើសប្បុរសរបស់គាត់ ព្រោះរាល់ម្ហូបដែលគាត់ចំអិនរួច ភាគច្រើនបានយកទៅចែកឲ្យអ្នកក្រីក្រ មនុស្សគ្មានផ្ទះសំបែង និងកុមារកំព្រាជាដើម។
ចង់ដឹងគាត់ចម្អិនស៊ុត ១០០០គ្រាប់នោះយ៉ាងណា សូមមើលវីដេអូខាងក្រោមទាំងអស់គ្នា៕ សុភ័ក្ត្រ