Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ អាហារ ៧យ៉ាង ដែលធ្វើឱ្យជនជាតិជប៉ុន មានសុខភាពល្អ និងអាយុវែង

ជឿថា យើងគ្រប់គ្នាប្រហែលជាធ្លាប់បានឮរឿងរ៉ាវ ដែលពាក់ព័ន្ធនឹងការមានអាយុវែងរបស់កំលោះក្រមុំជនជាតិជប៉ុន ដែលភាគច្រើនស្ថិតលើទង្វើនៃការបរិភោគអាហារ និងវិថីជីវិតរបស់ពួកគេ។ ជាទូទៅអាហារជប៉ុនតែងល្បីល្បាញខ្លាំង ក្នុងរឿងមានប្រយោជន៍ចំពោះសុខភាព ហើយតទៅនេះ គឺអាហារ ៧យ៉ាង ដែលជាគន្លឹះក្នុងការមានសុខភាពល្អរបស់ជនជាតិជប៉ុន…

១-ត្រី
ជនជាតិជប៉ុនបរិភោគត្រីច្រើន ដល់ទៅជិត ១០ភាគរយនៃពិភពលោក ដោយហេតុនេះហើយទើបជនជាតិជប៉ុនរឹងប៉ឹង ប្រាសចាករោគា និងមើលទៅឃើញនៅក្មេងវ័យជានិច្ច ព្រោះនៅក្នុងសាច់ត្រីមាន អូមេហ្កា៣ ដែលមានប្រយោជន៍ចំពោះសុខភាពយ៉ាងច្រើនមហាសាល និងថែមទាំងជួយការពារពីជំងឺមហារីកសុដន់បានទៀតផង។

២-បន្លែ ទាំងក្នុងទឹក និងលើគោក
បន្លែផ្សេងៗ សុទ្ធតែសម្បូរទៅដោយសារធាតុប្រឆាំងរ៉ាឌីកាល់សេរី មានវីតាមីន និងសារធាតុរ៉ែទាំងអស់ ក្រៅពីនេះបន្លែនៅជួយឱ្យយើងឆ្អែតពេញពោះខ្លាំងទៀតផង។ ជនជាតិជប៉ុននិយមទទួលទានបន្លែពពួកស្ពៃ ដូចជា ប្រូខូលី ស្ពៃក្តោប ខាត់ណា ស្ពៃចង្កឹះ និងបន្លែបណ្ដុះខ្ចីៗ ច្រើនជាងជនជាតិអាមេរិកាំងដល់ទៅ ៥ដង ខណៈដែលសារាយសមុទ្រ ក៏ជាប្រភពសារធាតុអាហារដ៏សំខាន់របស់ជនជាតិជប៉ុនដូចគ្នាដែរ។

៣-បាយ
បាយ គឺជាអាហារចម្បងរបស់ជនជាតិជប៉ុន ប្រាសចាកសូដ្យូម(អំបិល) ជាតិខ្លាញ់បង្កកខ្លួន និងខូលេស្តេរ៉ូល។ បើត្រូវការបាយដែលល្អចំពោះសុខភាពខ្លាំងជាងនោះទៀត ចូរជ្រើសរើសទទួលទានបាយអង្ករសម្រូបជំនួសវិញ និងដាក់ប្រេងឆាចូលទៅបន្តិចផង ខណៈពេលបាយកំពុងពុះ។

៤-សណ្តែកលឿង
ជនជាតិជប៉ុននិយមទទួលទានសណ្តែកលឿងច្រើន ប្រមាណជា ៥០ក្រាមក្នុង ១ថ្ងៃ និងអាហារជប៉ុនភាគច្រើន ក៏ធ្វើអំពីសណ្តែកលឿងដែរ។

៥-មី
នេះក៏ជាអាហារចម្បង ដែលមានជាតិខ្លាញ់ទាប ១មុខទៀតរបស់ជនជាតិអាស៊ីដែរ។ នៅក្នុងប្រទេសជប៉ុន មានមីច្រើនប្រភេទណាស់ ដែលធ្វើពីសណ្តែកខៀវ និងគ្រាប់បាក់វីត( Buckwheat ) ធ្វើជាសរសៃមីសូបាក់ ដោយពួកគេព្យាយាមចៀសវាងពីមីកញ្ចប់ ដោយសារតែមានគុណវិបត្តិច្រើនពេក។

៦-តែបៃតង
ជនជាតិជប៉ុននិយមក្រេបតែបៃតងពីពែងតូចៗជាការបញ្ចប់ពេលបាយ។ តែបៃតងសម្បូរទៅដោយសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ដែលនឹងជួយការពារបេះដូង និងអាចការពារជំងឺតម្កាត់ផ្សេងៗបានទៀតផង។ ចំណែកតែបៃតង ម៉ាត់ឆះ អាចរាប់បានថា ជាតែដ៏ល្អចំពោះសុខភាពជាពិសេសបំផុត។

៧-ផ្លែឈើ
យើងគួរជ្រើសរើសទទួលទានផ្លែឈើស្រស់ ជាចំណីពេលទំនេរ ជំនួសនំប៉័ងស្រួយ នំខេក និងម៉ាហ្វ៊ីន តែបើលោកអ្នកបារម្ភរឿងថ្នាំសម្លាប់សត្វល្អិតដែលជាប់នៅលើផ្លែឈើនោះ ក៏សាកល្បងជ្រើសរើសទទួលទានផ្លែឈើអ័រហ្គានិក ឬផ្លែឈើពីធម្មជាតិក៏បាន។

ចំណុចសំខាន់គួរពិចារណា

ទោះជាអាហារជប៉ុនមានឈ្មោះល្បីល្បាញរឿងគុណប្រយោជន៍យ់ាងច្រើនមហាសាលមែនក៏ដោយ តែក៏នៅមានចំណុចសំខាន់ ដែលគួរពិចារណាដូចតទៅនេះដែរ…

-ការប្រើទឹកស៊ីអ៊ីវច្រើនជ្រុលពេក
បច្ចុប្បន្នទឹកស៊ីអ៊ីវលែងជាទីនិយមយ៉ាងទូលំទូលាយដូចកាលពីពេលមុនទៀតហើយ លើកលែងតែប្រើសម្រាប់ប្រឡាក់សាច់ប៉ុណ្ណោះ។

-អង្ករសម្រិត
បាយអង្ករសម្រិតជាខាបូហាយដ្រេតតែ ១គត់ និងច្រើនតែពាក់ព័ន្ធនឹងមេរោគ ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដូច្នេះគួរប្តូរមកទទួលទានអង្ករសម្រូបជំនួសវិញ ព្រោះអាចជួយការពារជំងឺបេះដូង និងទឹកនោមផ្អែមប្រភេទ២ បាន។

បន្លែជ្រក់
អាចធ្វើឱ្យកម្រិតជាតិសូដ្យូមក្នុងរាងកាយ កើនឡើងខ្ពស់ រហូតដល់មានគ្រោះថ្នាក់ បើសិនជាទទួលទានក្នុងបរិមាណច្រើន ខណៈដែលទឹកស៊ីអ៊ីវ ក៏មានសូដ្យូមខ្ពស់ដូចគ្នា។

លោកអ្នកមិនចាំបាច់ត្រូវតែជ្រើសរើសទទួលទានតែអាហារជប៉ុននោះទេ ព្រោះអាហារសញ្ជាតិអាស៊ីផ្សេងទៀត ក៏មានគុណប្រយោជន៍ចំពោះសុខភាពមិនចាញ់គ្នាប៉ុន្មានដែរ តែអ្វីដែលសំខាន់នោះ គឺលោកអ្នកគួរបន្ថែមបន្លែ-ផ្លែឈើចូលឱ្យបានច្រើន និងចៀសវាងការទទួលទានអាហារកែច្នៃ ក៏គ្រប់គ្រាន់ទៅហើយ៕

Male and female junior high school students laughing under the cherry blossoms
×