Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នេហា និងអាពាហ៍ពិពាហ៍៖ ធ្វើ និងកុំធ្វើ ៩យ៉ាងតទៅនេះ ស្នេហារបស់អ្នក នឹងមានតែពាក្យថា ផ្អែមល្ហែម និងស្ថិតស្ថេរគង់វង្ស

សេចក្តីស្នេហាត្រូវប្រើពេលវេលាជាគ្រឿងពិសោធថា តើមនុស្សម្នាក់នោះ គេត្រៀមខ្លួនមើលថែទាំ និងយកចិត្តទុកដាក់លើយើងច្រើន ឬតិចប៉ុនណាដែរ? ព្រោះពេលវេលាចំពោះមនុស្សម្នាក់ៗ ដែលត្រូវសិក្សាមើលចិត្តមើលថ្លើមគ្នានោះ មិនដូចគ្នា ហើយក៏មិនស្មើគ្នាដែរ។ ដូច្នេះហើយ តើយើងត្រូវធ្វើយ៉ាងណា ដើម្បីឱ្យសេចក្តីស្នេហារបស់យើងទាំង ២នាក់ នៅតែស្រឡាញ់គ្នាដូចពីដើម ដោយគ្មានពេលវេលា ឬភាពចន្លោះប្រហោងណាមួយ ចូលមករារាំងយើងទាំង២?

១-ធ្វើដូចជាទើបនឹងស្គាល់គ្នាថ្មីៗ
ទោះជាអ្នកទើបតែរៀបការជាមួយគ្នាបាន 6ខែ ឬយូរ 6ឆ្នាំមកហើយក៏ដោយ។ ចូរសាកល្បងរកពេលវេលារឹតចំណងអាពាហ៍ពិពាហ៍ ដោយការបន្លំធ្វើហាក់ដូចជាទើបនឹងស្គាល់គ្នាថ្មីៗម្តងទៅមើល៍ ដើម្បីជាការបញ្ជាក់បន្ថែមពីចំណងស្នេហ៍ដ៏ឥតប្រែប្រួលបានយ៉ាងល្អ។

២-មិនគួរយកខ្សែភាពយន្តស្នេហារ៉ូមែនទិក ធ្វើជាគំរូឡើយ ព្រោះវាអាចបំផ្លាញជីវិតស្នេហ៍របស់អ្នក នៅពេលណាដែលអ្នកអារម្មណ៍ថា ជីវិតស្នេហ៍របស់អ្នក មិនដូចនៅក្នុងខ្សែភាពយន្តស្នេហាដែលអ្នកពេញចិត្ត មិនដូច្នោះទេ យើងសូមប្រាប់ថា ជីវិតស្នេហ៍របស់អ្នក ចាប់ផ្តើមមានបញ្ហាហើយ។

៣-ភាពទាក់ទាញខាងរូបកាយ ឬរូបសម្ផស្ស មិនមែនជាសុភមង្គលពិតប្រាកដឡើយ
ដឹងទេថា ពេលខ្លះ ការរស់នៅជាមួយមនុស្សដែលមានរូបសម្ផស្សធម្មតាៗ គ្មានអ្វីលេចធ្លោជាពិសេសនោះ គឺជាកូនសោ ឆ្ពោះទៅរកសម្ព័នភាពដ៏យូរអង្វែង និងពោរពេញដោយសេចក្ដីសុខ។

៤-ស្នេហាមួយនេះ មិនរាប់អានស្រាទេ
ទោះជារស់នៅចុះសម្រុងគ្នាប៉ុនណាក៏ដោយ ក៏នៅមានគូស្នេហ៍មួយចំនួន ត្រូវបញ្ចប់កណ្តាលទី ដោយសារតែស្រាដែរ។

៥-ចូរប្រើធម៌ត្រជាក់
បើសិននៅសុខៗ ស្រាប់តែស្វាមី ឬភរិយារបស់អ្នក កើតក្តីមួម៉ៅ ក្រេវក្រោធយ៉ាងខ្លាំង ឬពេលគេត្រឡប់មកដល់ផ្ទះ ស្រាប់តែនិយាយឡូឡា រករឿងឥតឈប់នោះ ជំនួសឱ្យការលេងខ្លាំងៗតបទៅវិញ សូមអ្នកសាកល្បងគិតថា គាត់ច្បាស់ជាមានបញ្ហាពីកន្លែងណាមួយមកហើយ បានជាមួម៉ៅក្តៅក្រហាយខ្លាំងបែបនេះ ដូច្នេះចូរប្រើធម៌ត្រជាក់តបទៅវិញ ទើបជាការប្រសើរ។
៦-លេងបណ្ដាញសង្គមយ៉ាងមានកំណត់
ព្រោះតាមរយៈលទ្ធផលនៃការពិនិត្យនៅលើមនុស្សជាច្រើនម៉ឺននាក់ បានរកឃើញថា បណ្តាពួកអ្នកចូលចិត្តលេងបណ្ដាញសង្គមទាំងឡាយ ច្រើនតែមានជីវិតអាពាហ៍ពិពាហ៍មិនស្ថិតស្ថេរ និងមិនយូរអង្វែងឡើយ។

៧-ភាពស្មើគ្នា ក្នុងជីវិតគូ
នេះជាចំណុចដែលគួរប្រយ័ត្ន។ ដោយសារតែពេលនេះ មាននារីៗសម័យថ្មីជាច្រើនគិតថា បុរស និងស្រ្តីមានភាពស្មើភាពគ្នា មានសិទ្ធិ និងតួនាទីក្នុងកម្រិតដូចគ្នានោះ ផ្នត់គំនិតនេះ កំពុងតែប្រែក្លាយទៅជាភាពរ៉ូមែនទិកបែបថ្មីមួយទៀត ដែលនារីយុគសម័យនេះត្រូវការ។

៨-កុំធ្វើតាមគេ
ទោះជាដឹងខ្លួន ឬមិនដឹងខ្លួនក៏ដោយ ពេលខ្លះមនុស្សយើង ឃើញមិត្តភក្តិជិតស្និទ្ធ គេលែងលះគ្នាជាមួយគូស្នេហ៍ មនុស្សស្រី ៧៥% បែរជាហ៊ានពោលពាក្យសុំលែងពីគូស្នេហ៍របស់ខ្លួន តាមគេដែរ។

៩-កាន់ញឹកញាប់ កាន់តែល្អ
គូស្វាមីភរិយាជនជាតិអាមេរិកទូទៅ ច្រើនមានសិច ២-៣ដងក្នុង ១ខែ តែប្រទេសយើង កុំយកធ្វើជាគំរូអី ព្រោះថា រឹតតែមានសិចញឹកញាប់ប៉ុនណា ជីវិតអាពាហ៍ពិពាហ៍របស់អ្នក នឹងរឹតតែស្អឹតល្មួតខ្លាំងឡើងប៉ុននោះដែរយ៉ាងពិតប្រាកដ ជឿចុះ!៕

little boy kissed by mother and father. click for more: afamiliesai
Processed with VSCO with ss3 preset
Portrait of African American couple
Young African American woman kissing her boyfriend having fun with him at home.
×