យុវជនម្នាក់ដែលបានប្រព្រឹត្តបទល្មើសត្រូវបានប៉ូលិសវាយឃ្នោះ តែនៅចចេសនិយាយដដែលៗថា បើលោកឯងខ្លាំងដោះឃ្នោះដៃចេញវាយមួយទល់មួយសាកល៎មើល !
ដោយទ្រាំលែងបាននឹងពាក្យប្រមាណនឹងការឡកឡឺយ… ភ្នាក់ងារប៉ូលិសរូបនេះ បានចាក់សោរបើកឃ្នោះឲ្យយុវជននោះ ។
រឿងដែលគួរឲ្យអស់សំណើចចាប់ផ្តើមកើតឡើង ក្រោយពេលដែលដោះឃ្នោះដើរចេញភ្លាមៗភ្នាក់ងារប៉ូលិសរូបនេះបានចេញ “កត្តា” នឹងបង្ហាញក្បាច់គុណការ៉ាត់តេពីរបីស្នៀត ។ ស្រាប់តែជនល្មើសរូបនេះ ប្រែទឹកមុខស្លេកស្លាំង ហើយពិតជាភ័យស្លន់ស្លោរ ដោយសារភ័យខ្លាច… ចុងក្រោយទើបដាច់ចិត្តយកដៃដាក់ចូលឃ្នោះ រួចច្របាច់ឲ្យវាជាប់ដូចមុន ។ បន្ទាប់មកចាប់ផ្តើមដើរថយក្រោយសន្សឹមៗ រួចបើកទ្វារចូលអង្គុយក្នុងរថយន្ត… របស់ប៉ូលិស។
ប៉ូលិសគប្បីធ្វើបែបនេះឯង ឲ្យជនល្មើសវា “អស់ចិត្ត” ! ៕ ចន្ទ្រា