Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំណេះដឹងទូទៅ៖ ស្រាយចម្ងល់ ដែលមនុស្សជាច្រើនសង្ស័យ រវាង Resume និង CV ខុសគ្នាយ៉ាងម៉េច?

ភាពខុសគ្នារវាង Resume និង CV គឺអ្វី? ភាពខុសគ្នារវាង Resume និង CV ចម្បងៗគឺ ប្រវែង គោលបំណង និងរូបបែប។ ពេលខ្លះ Resume និង CV មិនអាចប្រើការជំនួសគ្នាបានទេ។

CV គឺអ្វី?
Curriculum Vitae (CV) គឺឯកសារដែលផ្ដល់ទិន្នន័យស៊ីជម្រៅ ពាក់ព័ន្ធនឹងប្រវត្តិការសិក្សា បទពិសោធការងារ ជំនាញ គុណសម្បត្តិ និងភាពជោគជ័យ ជាពិសេសបំផុត គួរបញ្ជាក់សេចក្ដីលម្អិតបែបស៊ីជម្រៅពាក់ព័ន្ធនឹងកិច្ចការងារ ការងារវិភាគ ឬរង្វាន់ដែលអ្នកបានទទួលពាក់ព័ន្ធពីការសិក្សា និងការងារជំនាញ។ ជាទូទៅ CV នឹងមានប្រវែងយ៉ាងខ្លីបំផុត ២ក្រដាស A4 ឡើងទៅ។ ទាំងអស់នេះ ទិន្នន័យអាចនឹងគ្របដណ្ដប់ទៅដល់ប្រវត្តិរូបសង្ខេបផ្ទាល់ខ្លួន ដូចជា ជាតិសាសន៍ ថ្ងៃខែឆ្នាំកំណើត និងស្ថានភាពផ្ទាល់ខ្លួន ដូចជារៀបការរួច ឬមិនទាន់ ជាដើម។

Resume គឺអ្វី?
Resume គឺប្រវត្តិការសិក្សា ប្រវត្តិការងារ ជំនាញ និងគុណសម្បត្តិជាសង្ខេប ក្រៅពីនេះ អាចរួមទាំងគោលបំណង ឬសេចក្ដីលម្អិតរបស់ការងារជាសង្ខេបផងដែរ ដោយ Resume នឹងខុសពី CV ដែលលោកអ្នកអាចកែសម្រួលតុបតែង Resume បាន ដើម្បីឱ្យត្រូវគ្នានឹងមុខតំណែងការងារដែលអ្នកសុំចូលធ្វើ ដើម្បីបង្ហាញឱ្យឃើញពីភាពលេចធ្លោរបស់អ្នក។ Resume ដែលល្អ គួរបង្រួញឱ្យខ្លីបំផុត តាមដែលអាចធ្វើបាន មិនគួរមានប្រវែងលើសពី ១-២ទំព័រឡើយ។ អ្នកមិនចាំបាច់ត្រូវផ្ដល់សេចក្ដីលម្អិតស៊ីជម្រៅស្មើនឹង CV នោះទេ និងក្នុងឱកាសខ្លះ មិនចាំបាច់ត្រូវដាក់ជំនាញពិសេសផ្សេងៗណា ដែលមិនពាក់ព័ន្ធនឹងការងារដែលសុំចូលបម្រើនោះឡើយ។

CV ឬ Resume ត្រូវប្រើនៅពេលណា?
ទាំង CV និង Resume ប្រើធ្វើជាឯកសារប្រកបជាមួយការសុំចូលបម្រើការងារ។ ប្រទេសដែលនិយមប្រើ CV ក្នុងការសុំចូលធ្វើការ ជំនួស Resume មានដូចជា ប្រទេសអង់គ្លេស ស្កុតលែនដ៍ អៃលែនដ៍ និងប្រទេសនៅក្នុងប៉ែកអឺរ៉ុបជាដើម ចំណែកប្រទេសអាមេរិក កាណាដា និងប៉ែកអាស៊ី គេនិយមប្រើ Resume ច្រើនជាង។
តែបើសិនប្រើក្នុងការស្នើសុំអាហារូបករណ៍ ចុះឈ្មោះចូលរៀននៅបរទេស ឬសុំចូលបម្រើការងារក្នុងតំណែងផ្សេងៗពាក់ព័ន្ធនឹងការសិក្សា គ្រប់ប្រទេសនិយមប្រើ CV ជាពិសេសបំផុត Academic CV ព្រោះនឹងសង្កត់ធ្ងន់លើការរៀនសូត្រ ការបង្រៀន ដោយយើងអាចសរុបពីភាពខុសគ្នារបស់ CV និង Resume បានដូចតទៅនេះ…

១-ប្រវែង
CV ជាឯកសារដែលផ្ដល់សេចក្ដីលម្អិតរបស់ប្រវត្តិស៊ីជម្រៅនាពេលកន្លងមក ខណៈដែល Resume ជាឯកសារប្រវែង ១-២ទំព័រ ដែលមានខ្លឹមសារសរុបខ្លីៗ និងច្បាស់លាស់។

២-គោលបំណង
គោលបំណងក្នុងការដាក់ CV គឺការឱ្យអ្នកដែលបានអាន មើលឃើញទិដ្ឋភាពជារួម និងបានដឹងពីទិន្នន័យការសិក្សា ប្រវត្តិការងារ ស្នាដៃផ្សេងៗកន្លងមករបស់បុគ្គលរូបនោះបែបស៊ីជម្រៅ ខណៈដែល Resume ប្រៀបដូចជាឯកសារសរុបពីបទពិសោធ និងគុណសម្បត្តិ ដើម្បីឱ្យក្រុមហ៊ុន ឬនិយោជក អាចប្រាប់បានថា អ្នកដាក់ពាក្យ ជាមនុស្សដែលស័ក្តិសមនឹងមុខតំណែងនោះឬទេ?

៣-រូបបែប
អង្គប្រកបរបស់ CV ហាក់ដូចជាច្បាស់លាស់ និងពិតប្រាកដជាង នៅពេលពេលវេលាកន្លងទៅ អ្នកគ្រាន់តែបំពេញទិន្នន័យបន្ថែមក្នុង CV របស់អ្នកប៉ុណ្ណោះ តែ Resume វិញ អ្នកអាចតុបតែង កែសម្រួល កាត់បន្ថយ ឬបន្ថែមតាមដែលយល់ឃើញថា ស័ក្តិសមនឹងការងារដែលអ្នកសុំចូលបម្រើការបាន៕

Resume close-up. The concept of false information about yourself when applying for a job, when writing a resume. Lies and deceit concept
Job interview – recruiter talking with female candidate
×