មជ្ឈដ្ឋានសមត្ថកិច្ចកូរ៉េខាងត្បូង បានបង្កើនបណ្តាវិធានការដើម្បីទប់ស្កាត់ ការរត់ពន្ធចូលប្រទេសខ្លួន នៅប្រភេទឱសថប៉ូវ បង្កើនសមត្ថភាពផ្លូវភេទត្រូវបានធ្វើពីទារកត្រូវរំលូតចេញ (អំប្រ៊ីយ៉ុង) និងទារកដែលបានស្លាប់ក្រោយពេលកើត ។
តាម Yonhap ប្រភេទឱសថទាំងនេះ ត្រូវបានឃោសនាថា ជួយបង្កើនថាមពលនិងសមត្ថភាពផ្លូវភេទដល់បុរស ។
ប៉ុន្តែសមត្ថកិច្ចព្រមានថា វាមានផ្ទុកនូវប្រភេទមេរោគច្រើនយ៉ាងដ៏គ្រោះថ្នាក់បំផុតចំពោះសុខភាព ។
ចាប់តាំងពីការរកឃើញករណីដំបូង នាខែសីហា ឆ្នាំ ២០១១ គយរបស់កូរ៉េខាងត្បូង ទប់ស្កាត់បានករណីរត់ពន្ធឱសថនេះចំនួន ៣៥ ករណី និងរឹបអូសបានថ្នាំនេះចំនួន ១៧.៤៥១គ្រាប់ ដែលលាក់ទុកក្នុងវ៉ាលីសរបស់ភ្ញៀវទេសចរ ឬត្រូវបញ្ជូនតាមកញ្ចប់ប្រៃសនីយ៍ ។ កូរ៉េខាងត្បូងបានប្រកាសថា នឹងបង្កើនការត្រួតពិនិត្យឱសថនាំចូលពីប្រទេសចិន ពិសេសគឺ ពីទីក្រុង Dien Cat, Cilin, Qingdao និង Tianjin ដែលសុទ្ធសឹងជាកន្លែងផលិតឱសថសាច់មនុស្សខាងលើ៕ លីសា