ពលរដ្ឋចិនជាច្រើន បានផ្តល់ក្តីសង្ឃឹមលើការប្រកួតរវាង Yi Long និង Saiyok Pumpanmuang មុននេះប៉ុន្មានថ្ងៃតាមការគ្រោងទុកកំពូលក្បាច់គុនស៊ាវលីញ Yi Long បានសម្រេចវិលត្រឡប់មក “ពិភពគុន” វិញ ហើយចាប់ផ្តើមការប្រកួតជាមួយអ្នកប្រដាល់សេរីថៃ Saiyok នាព្រឹត្តិការណ៍ក្បាច់គុណ Wu Ling Feng នៅសឺជាំង ប្រទេសចិន កាលពីយប់ថ្ងៃទី ៣ ខែមិថុនា កន្លងមក ។
ក្តីសង្ឃឹមទុកចិត្តបានរលាយសូន្យ គ្រាដែលនៅតង់ទី ១ យីឡុង បានរងការវាយសន្ធាប់ពីសំណាក់អ្នកប្រដាល់ថៃ ហើយ “ដេកស្អាត” នៅនាទី២ នៃទឹកទី១ ។