Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្និសីទកាសែតនិងការចាប់ពូល វិញ្ញាសារ៤ប្រភេទក្នុងកម្មវិធី ពានរង្វាន់បាល់បោះTNOT៣ទល់៣

ភ្នំពេញ:សន្និសីទកាសែតនឹងការចាប់ពូលវិញ្ញាសាទាំង៤ប្រភេទក្នុងកម្មវិធី”ពានរង្វាន់បាល់បោះTNAOT៣ទល់៣”កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះនៅសណ្ឋាគារ Oakwood Premler Phnom Penh នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

ឯកឧត្តមឈី សម្បត្តិសមាជិកក្រុមអ្នកប្រឹក្សាអ្នកច្បាប់ទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាអនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជាបានមានប្រសាសន៍ថាការបើកឱ្យមានការប្រកួតបាល់បោះTNAOTនិងការចាប់ពូលវិញាសាទាំង៤ ប្រភេទនាពេលនេះគឺមានសារៈសំខាន់ណាស់។

ឯកឧត្តមឈី សម្បត្តិក៏បានថ្លែងអរគុណដល់សារព័ត៌មានត្នោតដែលជាអ្នកឧបត្ថម្ភធំសម្រាប់ការប្រកួតសម្រាប់ពានរង្វាន់បាល់បោះTNAOT៣ទល់៣នៅក្នុងឆ្នាំ២០២២ នេះនិងក្រុមហ៊ុនសហការឧបត្ថម្ភទាំងអស់ដែលបានរួមចំណែកដល់ការអភិវឌ្ឍវិស័យកីឡាបាល់បោះនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបានបន្តទៀតថាការបើកឱ្យមានការប្រកួតបាល់បោះនេះពិតជាមានរីករាយនិងអបអរចំពោះក្រុមកីឡារបស់ទាំងអស់ដែលបានចុះឈ្មោះចូលរួមប្រកួតពានរង្វាន់”ដើមត្នោក”ពេលនេះ។ដែលមានមន្ត្រីបច្ចេកទេសសហព័ន្ធនិងមន្ត្រីរបស់សារព័ត៌មានដើមត្នោតដែលបានខិតខំអស់ពីកម្លាំងកាយកម្លាំងចិត្តរៀបចំឱ្យមានកម្មវិធីប្រកួតនៅឡើង។

ឯកឧត្តមបានបន្ថែមទៀតថាការរៀបចំនៅកម្មវិធីសន្និសីទកាសែតស្ដីអំពីការបើកកម្មវិធី “ពានរង្វានបាល់បោះ”TNAOT
៣ទល់៣នាពេលនេះគឺជាការផ្សព្វផ្សាយអ្នកលេងកីឡាអ្នកស្នេហាកីឡាបាល់បោះនិងសាធារណជនបានជ្រាបអំពីការប្រកួតទស្សនាគាំទ្រលើកទឹកចិត្តនិងចូលរួមក្នុងការអភិវឌ្ឍកីឡាបាល់បោះព្រមទាំងចូលរួមលេងកីឡាបាល់បោះឱ្យបានគ្រប់គ្នាដើម្បីសុខភាពនិងសុខុមាលភាពក្នុងចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចជាតិ។ទាំងអស់នេះគឺជាគោលបំណងដ៍មានសារ:សំខាន់ណាស់នៃការរៀបចំការប្រកួតគឺដើម្បីលើកស្ទួយវិស័យកីឡាបាល់បោះនៅកម្ពុជា ដើម្បីចូលរួមលើកទឹកចិត្តអ្នកលេងកីឡានិងជំរុញការចូលរួមលេងកីឡាទាំងអស់គ្នាក៏ដូចជាការត្រៀមអបអរសាទរការប្រកួតកីឡាអាស៊ីអាគ្នេយ៍ស៊ីហ្គេមនៅឆ្នាំ២០២៣ខាងមុខដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តមឈី សម្បត្តិក៏ឆ្លៀតក្នុងឱកាសនោះបានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសារពត៌មានត្នោតTAOT APPដែលបានយកចិត្តទុកដាក់ខ្ពស់វិស័យកីឡាជាពិសេសកីឡាបាល់បោះជួយឧបត្ថម្ភដោយសហព័ន្ធកីឡាបាល់បោះកម្ពុជាលើការរៀបចំការប្រកួតនេះនិងសូមថ្លែងអំណរគុណដល់អគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំយុវជននិងកីឡាដែលបានផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងនិងផ្ដល់ទីលានបាល់បោះសម្រាប់រៀបចំការប្រកួតនេះ។ហើយឯកឧត្តមក៏បានធ្វើការអំពាវនាវដល់វិស័យឯកជននានាចូលរួមគាំទ្រពេញទំហឹង ចូលរួមចំណែកដល់ការអភិវឌ្ឍកីឡាបាល់បោះនៅកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត៕

×