កំពង់ស្ពឺ ៖ នៅ ថ្ងៃទី៩ខែមិថុនាឆ្នាំ២០១៨ វេលាម៉ោង៦:២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ ១កើតឡើង លើផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រ ៦៦~៦៧ ត្រង់ចំណុចភូមិត្រពាំងអត់ទឹក ឃុំគីរីវន្ត ស្រុកភ្នំស្រួចរវាងរថយន្ដដឹកកម្មករ-កម្មការនី ជាមួយរថយន្ដសណ្ដោងរឺម៉កបង្ករបួសធ្ងន់ – ស្រាលមួយចំនួន។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពី បានឱ្យដឹងថា រថយន្ត ១ គ្រឿង ម៉ាក ហ៊ីយ៉ន់ ពណ៍ស ពាក់ផ្លាកលេខព្រះសីហនុ 3A-5619 សណ្ដោងរឺម៉ក ពណ៍ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 4A-0651 អ្នកបើកបរគេចខ្លួន បានរេចង្កូតទៅបុករថយន្ត ១ គ្រឿង ម៉ាកហ៊ីយ៉ន់ដាយ ពណ៍ខៀវ ពាក់ផ្លាកលេខ កំពង់ស្ពឺ 2A-0652 ដឹកកម្មករ កម្មការនី អ្នកបើកបរឈ្មោះស៊ៀក ថេង ប្រុស អាយុ ៣៥ ឆ្នាំរស់នៅភូមិក្រាំងពោធិ៍ ឃុំអូរ ស្រុកភ្នំស្រួច បើកបរបញ្ច្រាស់ទិសគ្នា បណ្តាលអោយអ្នកជិះក្នុងរថយន្ត ហ៊ីយ៉ាន់ដាយ កម្មករសរុប ៤៥ នាក់ ប្រុស ១នាក់ របួសធ្ងន់ ៣នាក់ ត្រូវបានសមត្ថកិច្ច បញ្ជូនតាមរថយន្តសង្គ្រោះ ទៅមន្ទីពេទ្យបង្អែកត្រពាំងក្រឡឹង មួយចំនួនដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ ។រថយន្ត តូច ខូច ខាតធ្ងន់ រថយន្តធំខូចខាតស្រាល វត្ថុតាងទាំងពីរយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ ដោយ៖បញ្ញាស័ក្តិ