តាមសំណើររបស់រដ្ឋាភិបាលប្រទេសនេះ សុំលើកពេលអនុម័តច្បាប់តំបន់សេដ្ឋកិច្ចពិសេស សភាពេញអង្គរបស់វៀតណាម បានធ្វើការបោះឆ្នោតលើកពេលអនុម័តច្បាប់ខាងលើ ហើយលទ្ធផលគឺមានតំណាងរាស្ត្រ ៤២៣នាក់ យល់ព្រមឲ្យលើកពេល ៨ នាក់ មិនយល់ព្រម និងអនុប្បវាទម្នាក់ ។ សភាវៀតណាមតំណាងរាស្ត្រចំនួន ៤៣២នាក់ ដែលចូលរួមបោះឆ្នោត ។
ក្រោយការបោះឆ្នោតភ្លាមប្រធានសភាវៀតណាមឲ្យជនរួមជាតិរក្សាស្មារតីនឹងនរ មានជំនឿលើរដ្ឋសភា ដែលតែងត្រងត្រាប់ស្តាប់តាមមតិប្រជាជន ក្នុងការកសាង និងអនុម័តច្បាប់ ។
គួររំលឹកថា នៅថ្ងៃទី ១០ ខែមិថុនា ម្សិលមិញនេះ មានប្រជាជនជាច្រើន បានចុះតាមដងវិថីធ្វើបាតុកម្មប្រឆាំង ដោយពុំព្រមទទួលយកនូវពេលវេលាវិនិយោគដល់ទៅ ៩៩ឆ្នាំ ។ តាមពួកបាតុករខ្លះ លើកឡើងថា ៖ ៩៩ឆ្នាំ គឺស្មើនឹង 2-3 ជំនាន់អ្វីតើអ្នកមានអ្វីប្រគល់ទុកឲ្យកូនចៅ ហើយនៅពេលនោះតើមានអ្នកណាដែលជាអ្នកសម្រេចថ្ងៃនេះ នៅមានជីវិតដើម្បីទទួលខុសត្រូវ? តាមរដ្ឋអំណាចមូលដ្ឋានសកម្មភាពបាតុកម្មឈានដល់អំពើហិង្សានៅកន្លែងខ្លះ គឺមានការញុះញង់ពីសំណាក់ក្រុមជ្រុលនិយម ។ ទោះយ៉ាងណាក្រោយការអនុម័តផ្អាកច្បាប់ “តំបន់សេដ្ឋកិច្ចពិសេស” បានធ្វើឲ្យស្ថានការណ៍ធូរស្រាលមកវិញ ។
ខាងក្រោមគឺជាឃ្លីប និងរូបភាពមួយចំនួនបង្ហាញពីបាតុកម្មនៅកន្លែងខ្លះ ៕ សូយន