១ថ្ងៃ មុនពេលជំនួបប្រវត្តិសាស្ត្ររវាងប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ប្រតិភូនៃប្រទេសទាំងពីរ បានប្រញាប់ជួបគ្នាដើម្បីពិនិត្យនូវជំហ៊ានរៀបចំជាលើកចុងក្រោយនៅសិង្ហបុរី ។
ប្រមុខការទូតអាមេរិក Mike Pompeo បានបង្ហោះរូបភាពមួយសន្លឹកពេលកំពុងបរិភោគអាហារពេលព្រឹករួមជាមួយបុគ្គលិកការទូតសេតវិមាន ។ លោកសរសេរលើ Twitter ថា “យើងខ្ញុំរក្សាជំហរចំពោះការសន្យាត្រូវរំសាយនុយក្លេអ៊ែរលើឧបទ្វីបកូរ៉េទាំងស្រុង អាចត្រួតពិនិត្យបាន និងមិនអាចប្រែប្រួល” ។
ខណៈពេលលោកត្រាំ បានសរសេរ twitt ថា ៖ “ពិតជាអស្ចារ្យណាស់ពេលនៅសិង្ហបុរី ការពុំកញ្ជ្រោល (កំពុងរាលដាល) ក្នុងបរិយាកាស” ។
មុននេះបន្តិអាមេរិក និងកូរ៉េខាងជើង បានជួបប្រជុំគ្នានៅសណ្ឋាគារ Ritz-Carlton, Singapore ។
នៅព្រឹកថ្ងៃទី ១១ ខែមិថុនា មន្ត្រីទាំងពីរបានជួបប្រជុំគ្នាដើម្បីដោះស្រាយបញ្ហាលំអិតដែលនៅសេសសល់ចុងក្រោយសម្រាប់ជំនួបកំពូលនៅថ្ងៃស្អែក ។
ប្រតិភូអាមេរិកដឹកនាំដោយអតីតឯកអគ្គរដ្ឋអាមេរិក ប្រចាំកូរ៉េខាងត្បូង Sung Kim ចំណែកប្រតិភូកូរ៉េដឹកនាំដោយរដ្ឋមន្ត្រីការបរទេស Choe Son Hui ៕ សូយន