តាមផែនការនៅថ្ងៃនេះ ប្រធានាធិបតីដូណាល់ត្រាំ នឹងចាប់ដៃ ហើយបរិភោគអាហារថ្ងៃត្រង់ជាមួយមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន ។ វាពិតជាទិវារអស្ចារ្យមួយរវាងភាគីពីរ ដែលមួយឆ្នាំមុននោះប៉ុណ្ណោះ ធ្លាប់បានប្រឈមមុខគ្នាដោយអាវុធនុយក្លេអ៊ែរ ។
លោកដូណាល់ ត្រាំ នៅមុនជំនួបផ្លូវការចាប់ផ្តើម បានសរសេរលើ Twitter ថា ៖ “បណ្តាជំនួបចុងក្រោយរវាងភាគីទាំងសងខាងមុនពេលប្រព្រឹត្តទៅជំនួបកំពូល ពិតជារលូនហើយឆាប់រហ័ស ប៉ុន្តែចុងក្រោយជារឿងមិនសំខាន់ហួសហេតុពេកទេ ។
យើងទាំងអស់គ្នា នឹងឆាប់បានដឹងថា តើកិច្ចព្រមព្រៀងមួយប្រាកដថា នឹងមានដែរឬទេ ។
ខណៈពេលដែលនៅមុនជំនួប ប្រធានាធិបតីអាមេរិក ដែលធ្លាប់ជាពាណិជ្ជករម្នាក់ផងដែរនោះ បានប្រើវិធីមុនជំនួបនេះ ស្រដៀងនឹងពាណិជ្ជករម្នាក់ ។ លោកបានសរសើរ សន្យា លាយឡំនឹងការគំរាម និងចាកចេញពីកិច្ចចរចា ។ លើសពីនេះទៀតលោកថែមទាំងប្រកាសថា ដោយប្រើពេលតែ ១នាទី ដំបូងក្នុងជំនួបកំពូល លោកអាចដឹងថាបានថា លោកគីម ពិតជាប្រាថ្នាចង់បញ្ឈប់កម្មវិធីនុយក្លេអ៊ែរ មែនដែរឬទេ?
ចំណែកភាគីមេដឹកនាំគីម ជុងអ៊ុន វិញ មាននូវកាយវិការយ៉ាងអាថ៌កំបាំង បង្កប់នូវគំនិតព្រៀងទុកជាច្រើន ។ ប្រព័ន្ធផ្សព្វផ្សាយរបស់លោក បានស្វាគមន៍ការចរចាជាមួយអាមេរិក ធ្វើហាក់ដូចជាមិនដឹងមិនឮអំពីទស្សនៈរបស់អាមេរិក ងាកមកវាយប្រហារមន្ត្រីជាន់ខ្ពស់ក្រោមអំណាចលោក ត្រាំ ។
នៅមិនយូរប៉ុន្មានទៀតទេ ពិភពលោកនឹងដឹងច្បាស់ពីលទ្ធផលនៃជំនួប ត្រូវបានចាត់ទុកថាជាប្រវត្តិសាស្ត្រនេះ ៕ សូយន