សត្វមួយចំនួនអាចរស់នៅបានត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ខណៈដែលសត្វផ្សេងៗអាចរស់នៅបានរាប់រយឆ្នាំឯណោះ។
ខាងក្រោមនេះ គេហទំព័រ CEN នឹងបង្ហាញពីសត្វចំនួន ១០ប្រភេទ ដែលអាចរស់នៅបានយូរបំផុត។
១. បក្សីសមុទ្រ Albatross
សត្វស្លាបប្រភេទនេះអាចរស់នៅបានជាមធ្យមរហូតដល់ ៤០ឆ្នាំ។
២. គ្រំប្រម៉ោយដំរី (Geoduck)
ពពួកគ្រំសមុទ្រនេះអាចរស់នៅបានរហូតដល់ទៅ ១៦០ឆ្នាំ។
៣. កាំប្រម៉ាសមុទ្រ (Red Sea urchin)
Sea ochin អាចមានអាយុរហុតដល់ ២០០ឆ្នាំ
៤. ត្រីខយ (Koi)
ខយគឺជាប្រភេទត្រីទឹកសាប ដែលមានដើមកំណើតមកពីប្រទេសជប៉ុន។ ត្រីសំរាប់ចិញ្ជឹមលម្អនេះ អាចរស់នៅបានរហូតដល់ ២២៦ឆ្នាំ។
៥. ត្រីបាឡែន (Bowhead whale)
ត្រីបាឡែនប្រភេទ Bowhead ជាមធ្យមអាចរស់នៅបាន ២០០ឆ្នាំ។
៦. អណ្តើកយក្ស (Giant Tortoise)
អណ្តើកយក្សជាធម្យមអាចរស់នៅបានដល់ទៅ ១០០ឆ្នាំ។ កាលពីឆ្នាំ ២០០៦ អណ្តើកយក្សមួយក្បាលស្លាប់នៅអាយុ ២៥០ឆ្នាំ។
៧. ត្រីឆ្លាម (Greenland shark)
ត្រីឆ្លាមប្រភេទនេះអាចរស់នៅបានចន្លោះពី ៣០០ ទៅ ៥០០ឆ្នាំ
៨. ងាវសមុទ្រ (Ocean Quahog)
ប្រភេទងាវសមុទ្រនេះត្រូវគេប៉ាន់ប្រមាណថា អាចរស់នៅបានរហូតដល់ ២២៥ឆ្នាំ។
៩. ផ្កាថ្មសមុទ្រ (Sponge)
វាអាចរស់នៅក្រោមបាតសមុទ្របានរហូតដល់ ១១.០០០ឆ្នាំ។
១០. ពពុះទឹក (Immortal jellyfish)
ប្រភេទសត្វសមុទ្រនេះ អាចមានជីវិតរស់នៅបានជារៀងរហូត៕ សូភ័ក្ត្រ